ធានាការធ្វើបត្យាប័នស្របតាមច្បាប់អន្តរជាតិនិងទំនៀមទំលាប់អន្តរជាតិ
(VOVWORLD) - សមាជិករដ្ឋសភាបានឯកភាពថា សេចក្តីព្រាងច្បាប់ស្តីពីការធ្វើបត្យាប័ន គឺស្របនឹងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ស្តីពីការគោរព និងធានាសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ។
សមាជិករដ្ឋសភាពិភាក្សាជាក្រុមលើសេចក្តីព្រាងច្បាប់ស្តីពីបត្យាប័ន។ |
នារសៀលថ្ងៃទី២៣ មិថុនា នៅទីក្រុងហាណូយ រដ្ឋសភាវៀតណាមបានពិភាក្សាជាក្រុមលើសេចក្តីព្រាងច្បាប់ស្តីពីបត្យាប័ន។ សេចក្តីព្រាងច្បាប់នេះឆ្ពោះទៅការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យបត្យាប័ន ធានាការអនុលោមតាមច្បាប់ និងទំនៀមទំលាប់អន្តរជាតិ។
សមាជិករដ្ឋសភាបានឯកភាពថា សេចក្តីព្រាងច្បាប់ស្តីពីការធ្វើបត្យាប័ន គឺស្របនឹងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ស្តីពីការគោរព និងធានាសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ។ ការចេញផ្សាយច្បាប់ដាច់ដោយឡែកមួយស្តីពីការធ្វើបត្យាប័ន គឺជានិន្នាការទូទៅនៃពិភពលោក ហើយស្របតាមច្បាប់គំរូឆ្នាំ ២០០៤ ស្តីពីការធ្វើបត្យាប័នរបស់អង្គការសហប្រជាជាតិ។ លោកស្រី Le Thi Nga សមាជិការដ្ឋសភាខេត្ត Ha Nam បានផ្ដល់មតិថា៖
“ទាក់ទងនឹងនីតិវិធីចាប់ខ្លួនមនុស្សក្នុងករណីបន្ទាន់ដើម្បីធ្វើបត្យាប័នត្រូវតែគោរពតាមច្បាប់គំរូអន្តរជាតិ និងការសន្យារបស់វៀតណាមនៅពេលវៀតណាមបានចូលរួមសន្ធិសញ្ញាអន្តរជាតិទ្វេភាគីចំនួន ២១ ស្តីពីការធ្វើបត្យាប័ន។ ទោះជាយ៉ាងណាក៏ដោយ ការបំពេញបន្ថែមបទប្បញ្ញត្តិនេះនៅក្នុងសេចក្តីព្រាងច្បាប់នេះ មិនទាន់ស្របតាមបទប្បញ្ញត្តិនៃច្បាប់នីតិវិធីព្រហ្មទណ្ឌនៅឡើយទេ។ ដូច្នេះសូមស្នើឲ្យក្រសួងនគរបាលសម្របសម្រួលជាមួយអយ្យការប្រជាជនកំពូល ដើម្បីពិនិត្យខ្លឹមសារនេះ និងធ្វើវិសោធនកម្មក្នុងក្រមច្បាប់នីតិវិធីព្រហ្មទណ្ឌ”៕