នៅត្រឹមឆ្នាំ ២០៤៥ ត្រូវបង្ហើយជាមួលដ្ឋានការសម្អាតផ្ទៃដីទាំងមូលដែលបំពុលដោយសារគ្រាប់បែកមីន
(VOVWORLD) - នារសៀលថ្ងៃទី ១៣ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាលនៃទីក្រុងហាណូយ គណៈ កម្មាធិការជាតិ ដឹកនាំការជំនះផលវិបាកបណ្តាល ពីគ្រាប់បែកមីន និងសារធាតុគីមីពុលក្រោយសង្គ្រាមវៀតណាម (គណៈកម្មាធិការដឹកនាំ ៧០១) បានបើកសន្និសីទបូកសរុបកម្មវិធីសកម្មភាពជាតិសម្រាប់ជំនះផលវិបាកបណ្តាលពីគ្រាប់បែក មីនក្រោយសង្គ្រាម ដំណាក់កាល ២០១០-២០២៥។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទ (រូបថត៖ Lai Hoa/VOV) |
អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានស្នើឱ្យជំរុញល្បឿននៃការជំនះពុះពារផលវិបាកបណ្តាលពីគ្រាប់បែកមីន អនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅ ដល់ឆ្នាំ ២០៤៥ បង្ហើយការសម្អាតផ្ទៃដីទាំងមូលដែលត្រូវបំពុលដោយសារគ្រាប់បែកមីន ដល់ជម្រៅ ០.៥ ម៉ែត្រ; បង្កើនការធ្វើមូលដ្ឋានីយកម្ម ឆ្ពោះទៅរកការធ្វើជាម្ចាស់ លើ បច្ចេកវិទ្យាបោសសម្អាតគ្រាប់បែកមីន និងបន្តពង្រឹងសកម្មភាពឃោសនា និងអប់រំ ដើម្បីបង្កើនការយល់ដឹងអំពីការបង្ការគ្រោះថ្នាក់បណ្តាលពីគ្រាប់បែកមីន។
ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ Lai Hoa/VOV) |
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីម្តងទៀតថា វៀតណាមនៅតែបន្តសកម្ម និងម្ចាស់ការក្នុងការដោះស្រាយផលវិបាកបណ្តាលពីគ្រាប់បែកមីន។ លោកបានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលនៃបណ្តាប្រទេស និងអង្គការអន្តរជាតិនឹងបន្តរួមដំណើរជាមួយវៀតណាមក្នុងការដោះស្រាយផលវិបាកបណ្តាលពីសង្គ្រាម និងជំនះផលវិបាកបណ្តាលពីគ្រាប់បែកមិន៕
ដំណាក់កាលឆ្នាំ ២០១០-២០២៥ វៀតណាមបានធ្វើការស្ទង់មតិ និងបោស សម្អាតគ្រាប់មិនទាន់ផ្ទុះ លើផ្ទៃដីជិត ៥៣០.០០០ ហិកតា។ រហូតមកដល់បច្ចុប្បន្ន ផ្ទៃដីដែលសង្ស័យថា មានគ្រាប់មីនបានថយចុះមកត្រឹមប្រហែល ៥,៥៧ លានហិកតា ស្មើនឹង ១៧% នៃផ្ទៃដីសរុបរបស់ប្រទេស។ ចំនួនគ្រោះថ្នាក់ដោយសារគ្រាប់មីន បានថយចុះគួរឱ្យកត់សម្គាល់ ហើយអស់រយៈពេលជាច្រើនឆ្នាំ តំបន់ជាច្រើនមិនជួបប្រទះគ្រោះថ្នាក់ឡើយ។ មនុស្សរាប់រយរាប់ពាន់នាក់បានទទួលវិធីសាស្រ្តសម្រាប់ការពារគ្រោះថ្នាក់បណ្តាលពីគ្រាប់មីន។ គម្រោងកាត់បន្ថយផលវិបាកនៃគ្រាប់មីន ដែលទទួលបានមូលនិធិពីជំនួយឥតសំណង់ពីរដ្ឋាភិបាល និងអង្គការអន្តរជាតិ ដូចជាសហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ចក្រភពអង់គ្លេស អូស្ត្រាលី និងន័រវែស បាននាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ជីវភាពរស់នៅរបស់ប្រជាជន និងបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ៕