នាំបុណ្យ​តេតដល់​ជន​មានស្ថានភាពលំបាក

(VOVWORLD) - នារសៀលថ្ងៃទី ១៥ មករា នៅទីក្រុង Tuyen Quang មន្ទីរពេទ្យពហុព្យាបាលខេត្ត Tuyen Quang បានរៀបចំផ្សារណាត់និទាឃរដូវដោយប្រធានបទ “ផ្សារនិទាឃរដូវនៃការតភ្ជាប់ បុណ្យតេតនៃសេចក្តីស្រឡាញ់សម្រាប់អ្នកជំងឺ” ដោយទាក់ទាញការចូលរួមរបស់អ្នកជំងឺនិងញ្ញាតិមិត្តជាង ១ ពាន់នាក់។ ផ្សារណាត់និទាឃរដូវឆ្នាំ ២០២៥ មាន ៦ ស្តង់។

អ្នកជំងឺម្នាក់ៗដែលកំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ ត្រូវបានផ្តល់ប័ណ្ណទិញទំនិញដោយឥតគិតថ្លៃ។ ប័ណ្ណនីមួយៗអាចប្តូរបាននូវទំនិញប្រើប្រាស់ប្រចាំថ្ងៃ ដូចជា៖ អង្ករ មី ទឹកដោះគោ គ្រឿងទេស។

នាំបុណ្យ​តេតដល់​ជន​មានស្ថានភាពលំបាក - ảnh 1គណៈរៀបចំបានប្រគល់អំណោយដល់កុមារនៅស្រុក Binh Thuy ទីក្រុង Can Tho។ រូបថត៖ Trung Kien/VNA

នារសៀលថ្ងៃទី ១៥ មករាដែរ សម្ព័ន្ធយុវជនទីក្រុង Can Tho បានរៀបចំកម្មវិធី “ស្នាមញញឹមនិទាឃរដូវ” ដើម្បីថែទាំកូនៗរបស់កម្មករដែលមានស្ថានភាពលំបាក់នៅក្នុងតំបន់។ គណៈកម្មការរៀបចំបានប្រគល់អំណោយចំនួន ៣០០ កញ្ចប់ដល់ប្អូនៗកុមារផងដែរ។

នៅស្រុក Thoai Son ខេត្ត An Giang នារសៀលថ្ងៃទី ១៥ មករា សហព័ន្ធការងារខេត្ត An Giang បានរៀបចំកម្មវិធី “បុណ្យតេតជួបជុំ - និទាឃរដូវនៃការដឹងគុណបក្ស” ដើម្បីមើលថែសមាជិកសហជីពនិងកម្មករក្នុងស្ថានភាពលំបាកដែលកំពុងធ្វើការនៅក្រុមហ៊ុនភាគហ៊ុនរួម TBS An Giang ក្នុងឱកាសបុណ្យតេតប្រពៃណី ឆ្នាំ ម្សាញ់ សប្តស័ក ២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ