សហរដ្ឋអាមេរិកត្រៀមដាក់ពន្ធលើដៃគូពាណិជ្ជកម្មទាំងអស់

(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Donald Trump បានហៅថ្ងៃទី ២ ខែមេសា ជា “ថ្ងៃរំដោះ” នៅពេលដែលសហរដ្ឋអាមេរិកនឹងដាក់ពន្ធទៅវិញទៅមកលើដៃគូពាណិជ្ជកម្មទាំងអស់។ ព័ត៌មានលម្អិតអំពីអត្រាពន្ធនឹងត្រូវបានប្រកាសដោយប្រធានាធិបតី Trump នៅរសៀលថ្ងៃទី ២ ខែមេសា (ម៉ោងនៅសហរដ្ឋអាមេរិក) ។

បើតាមលេខាធិការសារព័ត៌មានសេតវិមានលោកស្រី Karoline Leavitt ការដាក់ពន្ធទៅវិញទៅមករបស់សហរដ្ឋអាមេរិកនឹងចូលជាធរមានភ្លាមៗបន្ទាប់ពីត្រូវបានប្រកាសដោយលោកប្រធានាធិបតី Trump ខណៈដែលពន្ធ ២៥% លើរថយន្តនាំចូលនឹងត្រូវបានអនុវត្តន៍ចាប់ពីថ្ងៃទី ៣ ខែមេសា។ លោកស្រី Karoline បានឲ្យដឹងថា ៖ “ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ គឺជាថ្ងៃដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់សហរដ្ឋអាមេរិក។ អាមេរិកជាខឿនសេដ្ឋកិច្ចបើកចំហបំផុតមួយនៅលើពិភពលោក និងមានមូលដ្ឋានអ្នកប្រើប្រាស់ដ៏ល្អបំផុត ខណៈពេលដែលប្រទេសជាច្រើនបានបិទទ្វារចំពោះទំនិញនាំចេញរបស់សហរដ្ឋអាមេរិក។ នេះជាប្រការអយុត្តិធម៌ ហើយនាំឱ្យមានឱនភាពប្រចាំឆ្នាំអូសបន្លាយ ដែលជិះឥទ្ធិផលដល់ឧស្សាហកម្មនិងកម្លាំងពលកម្មអាមេរិក។ ចាប់ពីថ្ងៃទី ២ មេសា តទៅ សេចក្តីសម្រេចរបស់លោកប្រធានាធិបតី Trump នឹងកែលម្អលក្ខណៈប្រកួតប្រជែងរបស់សហរដ្ឋអាមេរិកនៅក្នុងគ្រប់ផ្នែកឧស្សាហកម្មទាំងអស់ ដោយកាត់បន្ថយឱនភាពពាណិជ្ជកម្ម ក៏ដូចជាការពារសេដ្ឋកិច្ចនិងសន្តិសុខជាតិអាមេរិក"

សហរដ្ឋអាមេរិកត្រៀមដាក់ពន្ធលើដៃគូពាណិជ្ជកម្មទាំងអស់ - ảnh 1សេតវិមាននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។ រូបថត៖ THX/TTXVN

ទន្ទឹមនឹងការយកពន្ធទៅវិញទៅមក រដ្ឋបាលរបស់លោក Trump ក៏អំពាវនាវឱ្យក្រុមហ៊ុនបរទេសមកបណ្តាក់ទុននៅសហរដ្ឋអាមេរិក ដើម្បីទទួលផលពីអត្រាពន្ធ និងតម្លៃថាមពលអនុគ្រោះ។

ប្រទេសជាច្រើន ដូចជាកាណាដានិងសហភាពអឺរ៉ុប បានប្តេជ្ញាសងសឹកប្រឆាំងនឹងកាយវិការរបស់អាមេរិក បើទោះបីជាពួកគេសម្រេចបានកិច្ចព្រមព្រៀងដាច់ដោយឡែកជាមួយសហរដ្ឋអាមេរិកស្តីពីការយកពន្ធទៅវិញទៅមកក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ