នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ស្នើឱ្យធ្វើអាជីវកម្មលើប្រៀបខ្លាំងរបស់ផ្លូវសមុទ្រ និងផ្លូវល្បឿនលឿន

(VOVWORLD) - នេះជាប្រសាសន៍របស់នាយករដ្ឋមន្ត្រីលោក ក្នុងមហាសន្និបាតលើកទី១ នៃគណៈកម្មាធិការបក្សនៃក្រសួងសំណង់អាណត្តិ ២០២៥-២០៣០ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៥ ខែសីហា នៅទីក្រុងហាណូយ។ 
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ស្នើឱ្យធ្វើអាជីវកម្មលើប្រៀបខ្លាំងរបស់ផ្លូវសមុទ្រ និងផ្លូវល្បឿនលឿន - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងមតិដឹកនាំមហាសន្និបាតលើកទី ១ នៃគណៈកម្មាធិការបក្សនៃក្រសួងសំណង់សម្រាប់អាណត្តិ ២០២៥-២០៣០ (រូបថត៖ Lai Hoa/VOV)

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រៅពីការសម្រេចគោលដៅបង្ហើយផ្លូវល្បឿនលឿនប្រវែង ៣.០០០ គីឡូម៉ែត្រ នៅចុងឆ្នាំនេះ វិស័យសំណង់ចាំបាច់ត្រូវបញ្ចប់ដំណាក់កាលទី ១ នៃអាកាសយានដ្ឋាន Long Thanh... ដាក់ឱ្យដំណើរការផ្លូវដែកក្រុង Cat Linh-Ha Dong; ខិតខំបង្ហើយផ្លូវមាត់សមុទ្រតាមផែនការ។

លោកនាយករដ្ឋមន្ត្រី ក៏បានស្នើដល់ក្រសួងសំណង់ យកចិត្តទុកដាក់លើការផ្ទេរបច្ចេកវិទ្យា និងធនធានមនុស្សសម្រាប់ផ្លូវដែក និងផ្លូវរថភ្លើងល្បឿនលឿន។ បង្កើនល្បឿន និងកែលម្អគុណភាពនៃនគរូបនីយកម្ម; អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុងក្នុងទិសដៅទំនើប បៃតង តំបន់ទីក្រុងឆ្លាតវៃ សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ ជំរុញការអភិវឌ្ឍតំបន់ទីក្រុងឆ្លាតវៃ និងការដឹកជញ្ជូនឆ្លាតវៃ។ ប្តេជ្ញាបង្ហើយលំនៅឋានសង្គមយ៉ាងហោចណាស់ ១០០.០០០ខ្នង ក្នុងឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ