នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជួបធ្វើការជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន

(VOVWORLD) - នារសៀលថ្ងៃទី ១១ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជួបធ្វើការជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំការងារ (រូបថត៖ VOV)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមកំពុងធ្វើកំណែទម្រង់ ហើយនឹងកែទម្រង់បន្ថែមទៀត។ ជាមួយគ្នានោះ ស្ថាប័ននានានឹងបន្តផ្លាស់ប្តូរស្ថានភាពយ៉ាងខ្លាំងក្លា បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ប្រជាជននិងអាជីវកម្ម។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមធានានូវការអភិក្រមប្រភពធនធានស្មើៗគ្នា រវាងសហគ្រាសទាំងក្នុងនិងក្រៅប្រទេស បង្កើតលក្ខខណ្ឌអំណោយផលជាងទៀតសម្រាប់បទ ប្បញ្ញត្តិទិដ្ឋាការ ពលកម្ម សុវត្ថិភាពម្ហូបអាហារ។ល។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជួបធ្វើការជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន - ảnh 2នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញថតរូបជាមួយគណៈប្រតិភូធុរកិច្ចនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យសហគមន៍ធុរកិច្ចអាមេរិក បន្តមានសំឡេងរឹងមាំជាមួយរដ្ឋាភិបាលអាមេរិក និងរួមដំណើរជាមួយរដ្ឋាភិបាល វៀតណាមក្នុងការសន្ទនាជាមួយទីភ្នាក់ងារអាមេរិក ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងជាក់ស្តែង អំពីពន្ធគយសម្រាប់មុខទំនិញ/ក្រុមមុខទំនិញ សមហេតុផលនីមួយៗ ឆ្ពោះទៅរកស្ថិរភាព តម្លៃប្រាក់ពាណិជ្ជកម្ម  សុខដុមរមនា និរន្តរភាព និងផលប្រយោជន៍ទៅវិញទៅមក។

សហគ្រាសអាមេរិកវាយតម្លៃខ្ពស់ ចំពោះបរិយាកាសវិនិយោគធុរកិច្ចដែលកាន់តែអំណោយផល ជាមួយនឹងការប្តេជ្ញាចិត្ត ចក្ខុវិស័យ និងសកម្មភាពដ៏រឹងមាំរបស់វៀតណាម ជាពិសេសបដិវត្តន៍នៃការបង្រួមក្បាលម៉ាស៊ីន; ប្តេជ្ញាបន្តរួមដំណើរនិងសហប្រតិបត្តិការក្នុងការវិនិយោគ ផលិតកម្ម និងអាជីវកម្មរយៈពេលវែងជាមួយវៀតណាមក្នុងរយៈពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ