នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១០ នៃក្រុមប្រឹក្សាប្រឡងប្រណាំង-កោតសរសើរមជ្ឈិម
(VOVWORLD) - នាព្រឹកថ្ងៃទី៩ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី១០ នៃក្រុមប្រឹក្សាប្រឡងប្រណាំង-កោតសរសើរមជ្ឈិម។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VOV) |
ថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញបានសង្កត់ធ្ងន់ថា ដោយសារការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ស៊ីសង្វាក់គ្នា និងអនុវត្តន៍រាល់ភារកិច្ចប្រកបដោយសមកាលកម្ម វៀតណាមសម្រេចបាននូវគោលដៅរួមដែលបានដាក់ចេញក្នុងឆ្នាំនេះ លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាសន្តិសុខ ការពារជាតិ និងជំរុញកិច្ចការបរទេស។ លទ្ធផលទាំងនេះមានការរួមចំណែកជាវិជ្ជមាន និងសំខាន់នៃចលនាប្រឡងប្រណាំងលើទូទាំងប្រទេស។
លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា ការវាយតម្លៃស្ថានភាពបច្ចុប្បន្ននៃការងារប្រឡងប្រណាំង-កោតសរសើរឆ្នាំនេះ ក៏ចាំបាច់ត្រូវភ្ជាប់មកជាមួយនូវចំណុចខ្វះខាត និងកំហិតច្បាស់លាស់ ដោយធ្វើការវិភាគ និងបញ្ជាក់ឱ្យច្បាស់អំពីមូលហេតុ និងមេរៀនបទពិសោធន៍។ ដូច្នេះ អនុវត្តការងារឆ្នាំក្រោយឱ្យកាន់តែមានប្រសិទ្ធភាព ដែលជាឆ្នាំដ៏សំខាន់នៅពេលដែលប្រទេសជាតិមានពិធីបុណ្យធំៗ សំខាន់ៗជាច្រើន ហើយក្នុងពេលជាមួយគ្នានោះ គឺប្រព្រឹត្តទៅមហាសសន្និបាតបក្សគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅកាន់មហាសន្និបាតបក្សលើកទី១៤៕