នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត មានបំណងចង់លើកកំពស់ប្រសិទ្ធភាពកិច្ចសហ ប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម
Van Do - Tuan Anh -  
(VOVWORLD) - ថ្លែងនៅពេលទទួលជួបឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Nguyen Huy Tang ដែលអញ្ជើញមកជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា នាថ្ងៃទី ១០ ធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឯកភាពថា នឹងបង្កើនថែមទៀតនូវប្រសិទ្ធភាពនៃកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ ដើម្បី បង្កើតកម្លាំងចលករថ្មីសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។
ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Huy Tang អញ្ជើញមកជម្រាបលានាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត។ (រូបថត៖ VOV Phnom Penh) |
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត មានបំណងចង់បង្កើនថែមទៀតនូវ ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា និងវៀតណាម ហើយបង្កើតកម្លាំងចលករថ្មីសម្រាប់ការពង្រឹងកិច្ចសហ ប្រតិបត្តិការលើវិស័យផ្សេងៗទៀត។ ថ្លែងនៅពេលទទួលជួបឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Nguyen Huy Tang ដែលអញ្ជើញមកជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា នាថ្ងៃទី ១០ ធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឯកភាពថា នឹងបង្កើនថែមទៀតនូវប្រសិទ្ធភាពនៃកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ ដើម្បី បង្កើតកម្លាំងចលករថ្មីសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។
លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានអះអាងថា នាពេលខាងមុខ លោកនឹងបន្តពូនជ្រុំទំនាក់ទំនងប្រពៃណី មិត្តភាព និងសាមគ្គីភាពដ៏ល្អប្រសើរ រវាងវៀតណាម និងកម្ពុជា៕
Van Do - Tuan Anh