នាយករដ្ឋមន្ត្រីធ្វើការជាមួយ CT Group ដែលទើបបាននាំចេញ UAV ចំនួន ៥.០០០គ្រឿងទៅកូរ៉េខាងត្បូង
(VOVWORLD) - នារសៀលថ្ងៃទី ១៣ សីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានជួបពិភាក្សាការងារជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងសារជីវកម្ម CT Group ស្តីពីការចូលរួមក្នុងការអភិវឌ្ឍផលិតផលបច្ចេកវិទ្យាយុទ្ធសាស្ត្រ ក៏ដូចជាសំណើ និងអនុសាសន៍មួយចំនួនរបស់សារជីវកម្ម។
រាយការណ៍ជូននាយករដ្ឋមន្ត្រី ប្រធាន CT Group លោក Tran Kim Chung បានឲ្យដឹងថា សារជីវកម្មគឺជាអង្គភាពដើរជួរមុខមួយក្នុងវិស័យយន្តហោះដ្រូន (UAV) នៅក្នុងប្រទេសវៀតណាម ដែលដឹកនាំមុខនិន្នាការផ្លាស់ប្តូរថ្មី និងកំណត់រូបរាងអនាគតនៃសេដ្ឋកិច្ចអវកាសជិតព្រំដែន។ គួរកត់សម្គាល់ថា នាថ្ងៃទី ១២ សីហា CT Group បានចុះហត្ថលេខាលើការនាំចេញ UAV ចំនួន ៥.០០០គ្រឿងទៅកូរ៉េខាងត្បូងនៅទីក្រុងសេអ៊ូល(កូរ៉េខាងត្បូង) ក្រោមសាក្ខីភាពរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Kim Min Seok ។ CT Group ប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះទ្រង់ទ្រាយធំនៃការស្រាវជ្រាវ ការអភិវឌ្ឍ និងអនុវត្តបច្ចេកវិទ្យាយុទ្ធសាស្ត្រដូចជា៖ UAV ការកសាងសេដ្ឋកិច្ចអវកាសជិតព្រំដែន; ឧស្សាហកម្ម semiconductor ការផ្លាស់ប្តូរឌីជីថលជាតិ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាខ្ពស់ ជីវបច្ចេកវិទ្យា។ល។
ទិដ្ឋភាពនៃសម័យប្រជុំ។ រូបថត៖ VOV |
ដោយស្វាគមន៍ចំពោះភាពម្ចាស់ការ កម្មវិធីវិនិយោគនិងអភិវឌ្ឍន៍របស់ CT Group នាយករដ្ឋមន្ត្រីបានស្នើឱ្យ CT Group ដើរជួរមុខក្នុងការអនុវត្តសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ អនុវត្តបដិវត្តន៍ឧស្សាហកម្មលើកទី៤ ដោយស្មារតី “និយាយគឺធ្វើ ប្តេជ្ញាធ្វើ ធ្វើហើយត្រូវមានផលិតផល និងលទ្ធផលជាក់ស្តែង”៕