នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការរៀបចំឡើងវិញតួម៉ាស៊ីនរបស់រដ្ឋាភិបាល
(VOVWORLD) - នាល្ងាចថ្ងៃទី ៣០ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ប្រធានគណៈកម្មាធិការដឹកនាំរដ្ឋាភិបាលទទួលបន្ទុកការងារបូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ របស់មជ្ឈឹម ចុះថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៧ នៃសន្និបាតមជ្ឈឹមលើកទី ៦ នីតិកាលទី ១២ បានអញ្ជើញដឹកនាំកិច្ចប្រជុំដំបូងនៃគណៈកម្មាធិការដឹកនាំ។
លោកនាយករដ្ឋមន្ត្រីបានដឹកនាំកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការដឹកនាំរដ្ឋាភិបាល បូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១២ (រូបថត៖ VOV) |
អញ្ជើញថ្លែងក្នុងអង្គប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការច្នៃប្រឌិតនិងរៀបចំតួរម៉ាស៊ីនឡើងវិញ គឺជាកិច្ចការសំខាន់ ស្មុគស្មាញ និងរសើប ខណៈពេលវេលាមិននៅសល់ច្រើនទេ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យការអនុវត្តត្រូវមានការប្តេជ្ញាចិត្តខ្ពស់ មានភាពបន្ទាន់ ប្រជាធិបតេយ្យ វិទ្យាសាស្ត្រ ក្នុងស្មារតីនៃ "ការគិតត្រូវតែច្បាស់លាស់, ការប្តេជ្ញាចិត្តត្រូវតែខ្ពស់, ការខិតខំប្រឹងប្រែងត្រូវតែធំ, សកម្មភាពត្រូវតែខ្លាំង។
ដំណើរការអនុវត្តនវានុវត្តន៍ និងការរៀបចំតួម៉ាស៊ីនមិនត្រូវប៉ះពាល់ដល់ការងារ ត្រូវមានដំណើរការបន្ត និរន្តរភាព និងរលូន ធានាបំពេញភារកិច្ចនយោបាយ ជាពិសេសភារកិច្ចឆ្នាំ ២០២៤ រួមទាំងអាណត្តិ ២០២១ -២០២៥ និងមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅកាន់មហាសន្និបាតលើកទី ១៤ របស់បក្ស៕