នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ទទួលជួបប្រធានមូលនិធិវិនិយោគ Kohlberg លោក​ Kravis Roberts

(VOVWORLD) - នារសៀលថ្ងៃទី ១០ ធ្នូ នៅទីស្នាក់ការរដ្ឋាភិបាលក្នុងទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានទទួលជួបលោក David Petraeus សហម្ចាស់នៃមូលនិធិវិនិយោគ Kohlberg Kravis Roberts (KKR) សហរដ្ឋអាមេរិក និងជាប្រធានវិទ្យាស្ថានសកលរបស់ KKR ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅប្រទេសវៀតណាម។

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានចាត់ទុកថា៖ សក្ដានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងភាគីទាំងពីរនៅមានធំធេងណាស់ ជាពិសេសការវិនិយោគរបស់អាមេរិកនៅវៀតណាមនៅមានឱកាសជាច្រើនសម្រាប់បន្តអភិវឌ្ឍន៍; មានបំណងចង់ឲ្យវិនិយោគិនអាមេរិកបន្តបង្កើនការវិនិយោគថ្មីនិងពង្រីកការវិនិយោគនៅវៀតណាម ដើម្បីឲ្យអាមេរិកក្លាយជាប្រទេសវិនិយោគធំជាងគេបំផុតមួយនៅវៀតណាមក្នុងពេលឆាប់ៗនេះ។

នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ទទួលជួបប្រធានមូលនិធិវិនិយោគ Kohlberg លោក​ Kravis Roberts - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ទទួលជួបប្រធានមូលនិធិវិនិយោគ Kohlberg លោក Kravis Roberts។ រូបថត៖ Vu Khuyen/VOV

នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមកំពុងអនុវត្តជំហានទម្លុះទម្លាយយុទ្ធសាស្ត្រចំនួន៣; យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគម្រោងវិនិយោគពីសហគ្រាសអាមេរិក; ត្រៀមខ្លួនជាស្រេចក្នុងកាផ្ទៀងរស្តាប់និងសន្ទនាដើម្បីដោះស្រាយបញ្ហាជំពាក់ជំពិន កែលម្អបរិយាកាសវិនិយោគធុរកិច្ច និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់អង្គភាពអាជីវកម្មអាមេរិកទទួលបានជោគជ័យនៅវៀតណាម;  បានស្នើឲ្យមូលនិធិវិនិយោគ KKR បន្តពង្រីកការវិនិយោគនៅវៀតណាម ជាពិសេសក្នុងវិស័យដែលកំពុងរីកចម្រើន ដូចជាបញ្ញាសិប្បនិម្មិត គ្រឿងអេឡិចត្រូនិក ការកសាងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មនវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ថាមពលកកើតឡើងវិញ ។ ទន្ទឹមនឹងនោះ ធ្វើការផ្លាស់ប្តូរ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ននានារបស់វៀតណាម ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគ; តភ្ជាប់វៀតណាមជាមួយសាជីវកម្មនិងដៃគូរបស់មូលនិធិ KKR នៅជុំវិញពិភពលោក ដើម្បីស្វែងរកឱកាស ពង្រីកកិច្ចសហប្រតិបត្តិការ និងវិនិយោគ។

នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ទទួលជួបប្រធានមូលនិធិវិនិយោគ Kohlberg លោក​ Kravis Roberts - ảnh 2ទិដ្ឋភាពនៃជំនួប។ រូបថត៖ Vu Khuyen/VOV

រីឯខ្លួនបិញ លោក David Petraeus បានឲ្យដឹងថា មូលនិធិវិនិយោគ KKR មានសក្តានុពល និងបំណងចង់វិនិយោគនៅវៀតណាម; ស្នើឲ្យវៀតណាមបន្តកែលម្អបរិយាកាសវិនិយោគ អាជីវកម្ម អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយនីតិវិធីរដ្ឋបាល ... ដើម្បីឱ្យសហគ្រាស រួមទាំងមូលនិធិវិនិយោគ KKR អាចនឹងនរចិត្តក្នុងការវិនិយោគកាន់តែមានប្រសិទ្ធភាព និងយូរអង្វែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ