នាយករដ្ឋមន្ត្រីស្នើឱ្យមានការចាត់ចែងការទទួលខុសត្រូវជាលក្ខណៈបុគ្គលលើការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU

(VOVWORLD) - កាលពីយប់មិញ (ថ្ងៃទី១៦ ខែធ្នូ) នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោកហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំលើកទី ២៦ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។

នាយករដ្ឋមន្ត្រីស្នើឱ្យមានការចាត់ចែងការទទួលខុសត្រូវជាលក្ខណៈបុគ្គលលើការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

កិច្ចប្រជុំនេះត្រូវបានតភ្ជាប់បណ្តាញអ៊ីនធឺណិតជាមួយខេត្ត និងក្រុងចំនួន ២២ មានឆ្នេរសមុទ្រ។ នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង វិស័យនិងមូលដ្ឋានត្រួតពិនិត្យ និងគ្រប់គ្រងប្រជាជន ដោយចាត់ចែងការទទួលខុសត្រូវជាលក្ខណៈបុគ្គល និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់។

បច្ចុប្បន្ននេះ មាននាវានេសាទចំនួន ៧៩.២៣១ គ្រឿងទូទាំងប្រទេសបានធ្វើបច្ចុប្បន្នភាពព័ត៌មាននៅលើ Vnfishbase (សម្រេចបាន ១០០%)។ សម្រាប់នាវានេសាទដែលមិនបំពេញតាមលក្ខខ័ណ្ឌប្រតិបត្តិការ គឺត្រូវបានគ្រប់គ្រងនៅទីតាំងចតរបស់នាវានោះ។  ក្នុង សប្តាហ៍កន្លងមកនេះ នាវានេសាទចំនួន ៣.១៦៥ គ្រឿងដែលចាកចេញពីកំពង់ផែ និងនាវាចំនួន ៣.០៥៦ គ្រឿង ដែលមកដល់កំពង់ផែត្រូវបានត្រួតពិនិត្យ និងតាមដានតាមបទប្បញ្ញត្តិ ដោយមានបរិមាណជលផលសរុបចំនួន ៨.៧៦៥ តោន  បានឆ្លងកាត់កំពង់ផែ។ គ្មាននាវានេសាទណា ដែលរំលោភលើដែនទឹកបរទេសត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលមួយសប្តាហ៍នេះទេ។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានស្នើឲ្យស្ថាប័ន អង្គភាព និងមូលដ្ឋាននានា ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការនេសាទ IUU។

នាយករដ្ឋមន្ត្រីស្នើឱ្យមានការចាត់ចែងការទទួលខុសត្រូវជាលក្ខណៈបុគ្គលលើការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU - ảnh 2នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ថ្លែងមតិដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VOV)

“ខ្ញុំស្នើឱ្យបំពេញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋនៃមូលដ្ឋានជាក់ស្តែងណាមួយ គឹមូលដ្ឋានោះត្រូវទទួលខុសត្រូវ។ ដំបូងបង្អស់គឺលេខានិងប្រធានមូលដ្ឋានោះ ត្រូវតែទទួលខុសត្រូវ។ ការទទួលខុសត្រូវត្រូវតែមានលក្ខណៈបុគ្គល។ ឥឡូវនេះមាន VNEID រួចហើយ យើងត្រូវតែអាចតាមដានកន្លែងដែលប្រជាពលរដ្ឋរបស់យើងទៅណា ធ្វើអ្វី និងវិលមកឬមិនទាន់វិលមកគឺយើងក៏ត្រូវតែដឹង។ ប្រសិនបើមានឧបករណ៍ ប៉ុន្តែភារកិច្ចមិនត្រូវបានសម្រេច ការទទួលខុសត្រូវស្ថិតនៅលើកម្មាភិបាលគ្រប់គ្រង។ ខ្ញុំស្នើឱ្យយើងត្រូវតែតាមដាន និងគ្រប់គ្រងចំនួនប្រជាជន”។

សូមគូសបញ្ជាក់ថា បច្ចុប្បន្ននេះ មានតែខេត្ត និងក្រុងចំនួន ៧ ក្នុងចំណោម ២២  ប៉ុណ្ណោះ ដែលបានចេញគោលនយោបាយស្តីពីការផ្លាស់ប្តូរវិជ្ជាជីវៈឡើងវិញសម្រាប់ប្រជាជន។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត និងក្រុងចំនួន ១៥ ដែលនៅសល់ ក្នុងរយៈពេល ៥ ថ្ងៃខាងមុខ ត្រូវបំពេញគោលនយោបាយទាំងនេះរួចជាស្រេច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ