នាយករដ្ឋមន្ត្រីឥណ្ឌាបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម

(VOVWORLD) - នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅថ្ងៃទី ២៩ មេសា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដោយផ្តល់សិទ្ធិអំណាចពេញលេញដល់កងកម្លាំងប្រដាប់អាវុធក្នុងការឆ្លើយតប នឹងការវាយប្រហារភេរវកម្មនៅរដ្ឋ Pahalgam រដ្ឋ Jammu និង Kashmir កាលពីថ្ងៃទី ២២ ខែមេសា ដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២៦ នាក់ត្រូវស្លាប់។

ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Modi បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំក្នុងថ្ងៃជាមួយគ្នា។ នៅក្នុងជំនួបនោះ នាយករដ្ឋមន្ត្រី Modi បានបញ្ជាក់ថា យោធាឥណ្ឌាមានសិទ្ធិអំណាចពេញលេញក្នុងការសម្រេចចិត្តលើវិធីសាស្រ្ត គោលដៅ និងពេលវេលាក្នុងការឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្ម។

មុននេះ រដ្ឋាភិបាលឥណ្ឌាបានប្រកាសថា អ្នកដែលធ្វើការវាយប្រហារភេរវកម្ម Pahalgam និងមេក្លោងនឹងត្រូវប្រឈមមុខនឹងការផ្តន្ទាទោសសមស្រប។ រដ្ឋាភិបាលឥណ្ឌាក៏បានកោះប្រជុំគណបក្សនយោបាយទាំងអស់។ តំណាងគណបក្សនយោបាយទាំងអស់បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពណាមួយដែលរដ្ឋាភិបាលចាត់វិធានការប្រឆាំងនឹងអ្នកដែលទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ