នាយករដ្ឋមន្រ្តីNguyen Tan Dungចូលរួមពិធី រំលឹកខួបលើកទី២០ទិវាបង្កើតខេត្តNinh Binh

នាយករដ្ឋមន្រ្តីNguyen Tan Dungចូលរួមពិធី រំលឹកខួបលើកទី២០ទិវាបង្កើតខេត្តNinh Binh - ảnh 1
ទិដ្ឋភាពនៃពិធី(រូបថតៈvuhuyhoang.net)


(VOVworld)-នាព្រឹកថ្ងៃទី៣០មិនា ខេត្តNinh Binhវៀតណាមបានរៀបចំដ៏មហោ ឡារិតពិធីរំលឹកអនុស្សាវរីយ៌លើកទី២០ ទិវាបង្កើតខេត្តខេត្តឡើងវិញ និងរយៈ៥ឆ្នាំ
ទិវាបង្កើត ទីក្រុង Ninh Binh។ ថ្លែងមតិក្នុងពិធី នាយករដ្ឋមន្រ្តីវៀតណាម Nguyen
Tan Dung បានវាយតម្លៃខ្ពស់ចំពោះរាល់ការខំប្រឹងប្រែង និងលទ្ធផលដែលបក្ស
ភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Ninh Binhទទួលបាន។ ទន្ទឹមនឹងនោះ លោកក៏
បាន សំណូមពរខេត្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តនៃមហា សន្និបាតលើកទី៤ របស់បក្សកុម្មុយនិស្តវៀតណាមស្តីអំពី “បញ្ហាចំបាច់មួយចំនួន អំពីការកសាងបក្សនាបុច្ចប្បន្ន” ដោយផ្សារភ្ជាប់ជាមួយការ ជម្រុញអភិវឌ្ឍន៌សេដ្ឋ
កិច្ចសង្គម។ នាយករដ្ឋមន្រ្តី Nguyen Tan Dung មាន ប្រសាសន៌ថា៖

នាយករដ្ឋមន្រ្តីNguyen Tan Dungចូលរួមពិធី រំលឹកខួបលើកទី២០ទិវាបង្កើតខេត្តNinh Binh - ảnh 2
នាយករដ្ឋមន្រីNguyen Tan Dung ថ្លែងមតិក្នុងពិធី
(រូបថតៈvov.vn)

       

       "ខេត្តNinh Binhត្រូវពង្រីកស្មារតីស្វាហាប់ ច្នៃប្រឌិតនិងប្រៀបខ្លាំងរបស់ តំបន់។អនុវត្តប្រកបដោយប្រសិទ្ធភាពរាល់ប្រភពកម្លាំង ទាំងក្នុងនិងក្រៅខេត្ត ដើម្បីអភិវឌ្ឍន៌សេដ្ឋកិច្ចលើគ្រប់វិស័យ។ បន្តជំរុញនូវការផ្ទេប្តូររចនាសម្ព័ន្ធ សេដ្ឋកិច្ចតាមទិសទំនើប ម្ចាស់ការធ្វើសមាហរណកម្ម និងម្ចាស់ការស្វែងរក ទីផ្សារសំដៅបើកទូលាយការនាំចេញផងដែរ"។

        ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ Ninh Binh បានក្លាយទៅជាចំណុចភ្លឺមួយ អំពី ការអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គមនៅភាគខាងត្បូងនៃវាលទំនាបទន្លេ Hongនិងសេដ្ឋកិច្ច របស់ខេត្តមានការអភិវឌ្ឍន៌គួឲ្យគត់សម្គាល់៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ