បើករាត្រីពិធីបុណ្យអាវផាយ Hue ឆ្នាំ ២០២៥
(VOVWORLD) - រាត្រីពិធីបុណ្យអាវផាយ Hue ឆ្នាំ ២០២៥ ក្រោមប្រធានបទ "លំហូរនៃប្រវត្តិសាស្ត្រ និងសម្រស់ស្អាតឋិតថេរជានិរន្តរន៍" - ជាព្រឹត្តិការណ៍បើកសប្តាហ៍ អាវផាយសហគមន៍ Hue ឆ្នាំ ២០២៥ បានបើកកាលពីយប់ថ្ងៃទី ៦ ខែមិថុនា នៅវិមាន An Dinh ទីក្រុង Hue ។
រាត្រីពិធីបុណ្យបាននាំអ្នកទស្សនាឲ្យឆ្លងកាត់ប្រវត្តិសាស្ត្រនៃអាវផាយ ពីបុរាណកាលរហូតដល់សម័យទំនើប ជាមួយនឹងបណ្តុំអាវផាយដ៏វិសេសវិសាល ច្នៃប្រឌិត បង្កប់ដោយលក្ខណៈប្រពៃណី ឬអាវផាយទំនើបដោយអ្នករចនាមូដជាច្រើន។
បើករាត្រីពិធីបុណ្យ អាវផាយ Hue។ រូបថត៖ Le Hieu/VOV |
ចំណុចលេចធ្លោនៃរាត្រីពិធីបុណ្យគឺជាការផ្លាស់ប្តូរវប្បធម៌អាស៊ីបូព៌ា ជាកន្លែងដែលអាវផាយវៀតណាម ដើរទន្ទឹមគ្នាជាមួយនឹងគីម៉ូណូរបស់ជប៉ុន ហាន់បុករបស់កូរ៉េខាងត្បូង និង Hanfu របស់ចិន។
បណ្តុំអាវផាយ Huong sac co do - សម្រស់ស្អាតនៃអតីតរាជធានី របស់អ្នករចនាមូដ Quang Hoa ។ រូបថត៖ Le Hieu/VOV |
ដោយប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៥ ខែមិថុនា សប្តាហ៍អាវផាយសហគមន៍ Hue ឆ្នាំ ២០២៥ រួមមានសកម្មភាពលេចធ្លោជាច្រើនដូចជា៖ ការជិះកង់ដើម្បីបរិស្ថាន “អាវផាយតាមដងវិថី”; ដំណើរ "អាវផាយវិលត្រឡប់ទៅប្រភពដើម"; បរិយាកាសតាំងបង្ហាញមុខរបរដេរអាវផាយប្រពៃណី; កម្មវិធីសិល្បៈ "ពណ៌វប្បធម៌"; សកម្មភាពដង្ហែរក្បួន "ប្រមូលផ្តុំរចនាបថវៀតណាម"; កម្មវិធីសិល្បៈ "អាវផាយ - សម្រស់ស្អាតនៃអតីតរាជធានី"។ល។ នេះមិនត្រឹមតែជាសេរ៊ីព្រឹត្តិការណ៍សម្រាប់លើកតម្កើងនិមិត្តសញ្ញាវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់រវាងប្រពៃណីនិងសម័យទំនើប រវាង Hue និងពិភពលោក; រួមចំណែកយ៉ាងសំខាន់ក្នុងការបញ្ជាក់ពីម៉ាកយីហោ៖ “Hue - រាជធានីនៃអាវផាយវៀតណាម”៕