បង្កើនការចូលរួមរបស់កម្មាភិបាលនគរបាលជាស្ត្រីក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

(VOVWORLD) - “បង្កើនការចូលរួមរបស់កម្មាភិបាលនគរបាលជាស្ត្រីក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ - បទពិសោធន៍អន្តរជាតិនិងវៀតណាម” គឺជាប្រ ធានបទនៃសិក្ខាសាលាអន្តរជាតិដោយក្រសួងនគរបាលវៀតណាមសម្របសម្រួលជាមួយទីភ្នាក់ ងារនៃអង្គការសហប្រជាជាតិសម្រាប់សមភាព យេនឌ័រ និងការពង្រឹងអំណាចរបស់ស្ត្រី (UN Women) រៀបចំឡើងនាថ្ងៃទី ១២ មិថុនា នៅទីក្រុងហាណូយ។ 
បង្កើនការចូលរួមរបស់កម្មាភិបាលនគរបាលជាស្ត្រីក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ - ảnh 1សិក្ខាសាលាដោយប្រធានបទ “បង្កើនការចូលរួមរបស់កម្មាភិបាលនគរបាលជាស្ត្រីក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ - បទពិសោធន៍អន្តរជាតិនិងវៀតណាម”  (រូបថត៖ VOV)

សិក្ខាសាលានេះគឺជាឱកាសដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រសួងនគរបាលវៀតណាមក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងលើកកំពស់តួនាទីរបស់កម្មាភិបាលនគរបាលជាស្ត្រីក្នុងសកម្មភាពរក្សាសន្តិភាពអន្តរជាតិ។

ថ្លែងមតិនៅទីនេះ ឧត្តមសេនីយឯក Le Quoc Hung អនុរដ្ឋមន្ត្រីក្រសួងនគរបាលបានឲ្យដឹងថា ក្នុងរយៈពេលកន្លងមក រដ្ឋាភិបាលវៀតណាមនិយាយរួម និងក្រសួងនគរបាលនិយាដោយឡែក បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ វៀតណាមសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការដាក់ពង្រាយកងកម្លាំងក្នុងនោះមានកម្មាភិបាលជាស្ត្រីចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព។

រីឯខ្លួនវិញ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក Jean-Pierre Lacroix បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់វៀតណាមចំពោះសកម្មភាពរក្សាសន្តិភាព ក៏ដូចជាការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការជំរុញគោលដៅបង្កើនការចូលរួមរបស់ស្ត្រី ជាពិសេសកម្មាភិបាលនគរបាលជាស្ត្រីក្នុងកងកម្លាំងរក្សាសន្តិភាព។ ក្នុងឱកាសនេះ តំណាង UN Women និងអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមបានអះអាង ពីការប្តេជ្ញាចិត្តរួមដំណើរជាមួយវៀតណាមក្នុងដំណើររក្សាសន្តិភាពរបស់ខ្លួន តាមរយៈជំនួយបច្ចេកទេស  កសាងសមត្ថភាព និងការតភ្ជាប់ជាមួយធនធានហិរញ្ញវត្ថុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ