បិទសន្និបាតគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣
(VOVWORLD) - បន្ទាប់ពីរយៈពេលជិត ២ ថ្ងៃធ្វើការ នារសៀលថ្ងៃទី ២៤ មករា នៅទីក្រុង ហាណូយ សន្និបាតគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តនីតិកាលទី ១៣ បានបិទបញ្ចប់។
លោកអគ្គលេខាបក្ស To Lam អញ្ជើញថ្លែងសុន្ទរកថាបិទសន្និបាត។ (រូបថត៖ VOV) |
អញ្ជើញថ្លែងសុន្ទរកថាបិទសន្និបាត លោកអគ្គលេខាបក្ស To Lam បានសង្កត់ ធ្ងន់ថា គណៈកម្មាធិការមជ្ឈិមបានឯកភាពខ្ពស់ជាមួយនឹងរបាយការណ៍បូកសរុប សេចក្ដីសម្រេចចិត្តលេខ ១៨ របស់មជ្ឈិម និងផែនការរៀបចំ បង្រួមក្បាលម៉ាស៊ីននៃ ប្រព័ន្ធនយោបាយ។
“ការិយាល័យនយោបាយបានកំណត់ថា ការរៀបចំ បង្រួមក្បាលម៉ាស៊ីននៃ ប្រព័ន្ធនយោបាយ ដោយធានាបាននូវផលិតភាព និងប្រសិទ្ធភាព គឺជាបដិវត្តន៍មួយ។ ដូច្នេះ គណៈកម្មាធិការមជ្ឈិម សំណូមពរឲ្យបណ្ដាក្រសួង គណៈកម្មាធិការ ផ្នែក អង្គភាព និងមូលដ្ឋាន ត្រូវមានការប្តេជ្ញាចិត្តនយោបាយខ្ពស់ អនុវត្តន៍វិធានការដោយស៊ី សង្វាក់គ្នាដោយឈរលើមូលដ្ឋាននៃការទទួលមរតកនូវលទ្ធផលដែលសម្រេចបានបន្ទាប់ពីរយៈពេល៧ឆ្នាំនៃការអនុវត្តសេចក្ដីសម្រេចចិត្ត ជាពិសេសមូលហេតុ និងបទ ពិសោធន៍ ដែលបានកំណត់ដោយគណៈកម្មាធិការមជ្ឈិមដឹកនាំការបូកសរុបសេចក្តី សម្រេចចិត្តលេខ១៨ តាមនោះជំរុញបដិវត្តន៍នេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និង ភារកិច្ចរបស់ប្រទេសជាតិ និងការទាមទាររបស់ប្រជាជនក្នុងយុគសម័យថ្មីផងដែរ”។
លោកអគ្គលេខាបក្ស To Lam ថតរូបអនុស្សាវរីយ៍ជាមួយប្រតិភូនៅសន្និបាត។ (រូបថត៖ VOV) |
ទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លោកអគ្គលេខាបក្ស To Lam បាន បញ្ជាក់ថា គណៈកម្មាធិការមជ្ឈិមបក្សបានឯកភាពលើគម្រោងបំពេញបន្ថែមលើការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៥ ជាមួយនឹងគោលដៅកំណើនពី ៨% ឡើងទៅ ហើយកំណើនក្នុងដំណាក់កាល ២០២៦ - ២០៣០ ជាពីរខ្ទង់ជាបន្តបន្ទាប់។ ទាំងនេះ គឺជាគោលដៅដែលត្រូវតែខិតខំអនុវត្តន៍ ដើម្បីនាំវៀតណាមរួចផុតពីអន្ទាក់ចំណូល មធ្យម និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០៣០ និងឆ្នាំ ២០៤៥។ គណៈកម្មាធិការមជ្ឈិមបក្សបានសំណូមពរឲ្យផ្តោតលើការអនុវត្ត ដំណោះស្រាយដោយស៊ីសង្វាក់គ្នា បញ្ចេញនិងរំដោះធនធានទាំងអស់ ទាញយកអត្ថ ប្រយោជន៍ពីឱកាសទាំងអស់ និងពង្រីកសក្តានុពល និងប្រៀបខ្លាំងជាអតិបរមា ដើម្បី អភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព។ លោកអគ្គលេខាបក្ស To Lam បានស្នើថា៖
“ផ្តោតសំខាន់អនុវត្តន៍ឲ្យបានល្អនូវសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិ យាល័យនយោបាយ ស្តីពីរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុ វត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។ ជំរុញឧស្សាហកម្ម និងវិស័យដែលទើបលេចចេញ ដូចជា៖ បញ្ញាសិប្បនិមិត្ត ទិន្នន័យធំ កុំព្យូទ័រពពក ឧស្សាហកម្មអ៊ិនធឺណិន អ៊ីនធឺណិត នៃវត្ថុ ឧស្សាហកម្មជីវវេជ្ជសាស្ត្រ semiconductor ថាមពលថ្មី ឧស្សាហកម្មវប្បធម៌ ឧស្សាហកម្មកម្សាន្ត... ; ធ្វើអាជីវកម្មនូវលំហអវកាស លំហសមុទ្រ លំហរក្រោមដី។ ជំរុញខ្លាំងនូវពាណិជ្ជកម្ម 5G ការស្រាវជ្រាវបច្ចេកវិទ្យា 6G អភិវឌ្ឍន៍ផ្កាយរណប ទូរគមនាគមន៍កម្ពស់ទាប។ កសាងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់; ទាក់ទាញប្រកបដោយប្រសិទ្ធភាពនូវអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញវៀតណាមនៅ បរទេស និងជនបរទេសមកធ្វើការ និងអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងនវានុវត្តន៍នៅប្រទេស វៀតណាម”៕