បន្តណែនាំដល់ពលរដ្ឋវៀតណាមនៅអ៊ីស្រាអែល កាត់បន្ថយ​ការ​ធ្វើ​ដំណើរ

(VOVWORLD) - ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមិថុនា មិនទាន់កត់ត្រាពលរដ្ឋវៀតណាមណាម្នាក់រងរបួស ឬស្លាប់ ក្នុងការវាយប្រហារនិងការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នាពេលថ្មីៗនេះទេ។

អស់រយៈពេលបីថ្ងៃជាប់ៗគ្នា ចាប់ពីយប់ថ្ងៃទី ១៣ ដល់ព្រឹកថ្ងៃទី ១៦ ខែមិថុនា ស្ថានភាពសន្តិសុខក្នុងប្រទេសអ៊ីស្រាអែល ជាពិសេសនៅរដ្ឋធានី Tel Aviv និងតំបន់ភាគកណ្តាល មានភាពតានតឹងដោយសារតែការវាយប្រហារដោយមីស៊ីល និងការវាយប្រហារតាមផ្លូវអាកាសរវាងភាគីទាំងពីរ។ ស្ថានទូតបន្តណែនាំឲ្យពលរដ្ឋវៀតណាមគោរពតាមការណែនាំរបស់បញ្ជាការដ្ឋានរណសិរ្សនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF); កាត់បន្ថយការធ្វើដំណើរដែលមិនចាំបាច់; ជៀសវាងតំបន់គ្រោះថ្នាក់; ធ្វើបច្ចុប្បន្នភាពព័ត៌មានជាទៀងទាត់តាមរយៈបណ្តាញផ្លូវការ និងរក្សាទំនាក់ទំនងជាមួយភ្នាក់ងារតំណាងក្នុងករណីអាសន្ន៕


ប្រតិកម្មទៅវិញ

ផ្សេងៗ