ប្រគល់ពានរង្វាន់សារព័ត៌មានជាតិលើកទី២ លើវិស័យកសិកម្ម កសិករ និងជនបទនៅវៀតណាម ឆ្នាំ២០២៤
(VOVWORLD) - នាយប់ថ្ងៃទី ១០ ខែធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិលើកទី ២ សម្រាប់វិស័យកសិកម្ម កសិករ និងជនបទវៀតណាមឆ្នាំ ២០២៤ ។
ក្នុងសុន្ទរកថាបើក ប្រធានសហភាពកសិករវៀតណាមមជ្ឈិម Bui Thi Thom ប្រធានគណៈកម្មាធិការដឹកនាំរង្វាន់បានអះអាងថា៖ គុណភាពនៃស្នាដៃមានលក្ខណៈស្មើរៗគ្នា ប្រធានបទរបស់ស្នាដៃដែលចូលរួមពានរង្វាន់សុទ្ធតែមានភាពចម្រុះ សម្បូរបែប និងស៊ីជម្រៅ ដោយឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពីផលិតកម្មកសិកម្ម ទៅជាគំរូសេដ្ឋកិច្ចពហុតម្លៃ កសិកម្មបៃតង សេដ្ឋកិច្ចវិលជុំ និងផលិតកម្មតាមខ្សែសង្វាក់តម្លៃ៖ “ការចូលរួមក្នុងពានរង្វាន់ដោយអ្នកនិពន្ធទាំងអាជីពនិងមិនអាជីព បានបង្ហាញពីភាពទាក់ទាញនិងការរីកសាយភាយរបស់ពានរង្វាន់សារព័ត៌មានស្តីពីកសិកម្ម កសិករ និងតំបន់ជនបទនៅវៀតណាម។ ទន្ទឹមនឹងនេះ ក៏បានបង្ហាញពីការយកចិត្តទុកដាក់និងមនោសញ្ចេតនា របស់អ្នកសារព័ត៌មានចំពោះវិស័យកសិកម្ម ជនបទ និងកសិករ”។
គណៈកម្មការរៀបចំបានជ្រើសរើសស្នាដៃចំនួន ៧០ ដែលមានគុណភាពល្អបំផុតសម្រាប់ជុំចុងក្រោយ - រូបថត៖ VGP/Do Huong |
គណៈកម្មការរៀបចំបានជ្រើសរើសស្នាដៃល្អបំផុតចំនួន ៤២ ពីស្នាដៃទាំង ១៩៥០ដែលបានចូលរួម ដើម្បីផ្តល់រង្វាន់ A ចំនួន ១រង្វាន់ រង្វាន់ Bចំនួន៤រង្វាន់ រង្វាន់ C ចំនួន ៦រង្វាន់ រង្វាន់លើកទឹកចិត្តចំនួន ១០រង្វាន់ និងរង្វាន់ប្រធានបទចំនួន ២០រង្វាន់៕