ប្រទេសចំនួន ៣៨ បានចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹកឥណ្ឌូនេស៊ី
(VOVWORLD) - ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២២ ខែកុម្ភៈ នៅកោះបាលី កងទ័ពជើងទឹកឥណ្ឌូណេស៊ីបានរៀបចំសមយុទ្ធកងទ័ពជើងទឹកពហុភាគី Komodo (HR/DR) លើកទី ៥ ដោយមានការចូលរួមពីប្រទេសផ្សេងចំនួន ៣៧ ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អូស្ត្រាលី រុស្ស៊ី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង វៀតណាម និងប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
អគ្គសេនាធិការកងទ័ពជើងទឹកឥណ្ឌូនេស៊ី ឧត្តមនាវីឯក Muhammad Ali បានឲ្យដឹងថា នេះជាសមយុទ្ធមិនប្រយុទ្ធ ដោយផ្តោតលើសកម្មភាពផ្តល់ជំនួយមនុស្សធម៌ សំដៅផ្តល់ការគាំទ្រដល់គោលដៅ និងកសាងអន្តរប្រតិបត្តិការរវាងកងទ័ពជើងទឹក ជាពិសេសក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងប្រតិបត្តិការមនុស្សធម៌ផ្សេងទៀត។
នាវាចម្បាំងរបស់ឥណ្ឌូនេស៊ី។ រូបថត៖ កងទ័ពជើងទឹកឥណ្ឌូនេស៊ី |
ក្រៅពីសមយុទ្ធនៅមូលដ្ឋានជាក់ស្តែង នៅមានសកម្មភាពផ្សេងទៀតដូចជា៖ វេទិកាផ្លាស់ប្តូរបទពិសោធន៍ និងការយល់ដឹងគ្នាទៅវិញទៅមករវាងនាយទាហាន(SMEE) កិច្ចប្រជុំកងទ័ពជើងទឹកទ្វេភាគី សន្និសីទសន្តិសុខដែនសមុទ្រអន្តរជាតិ (IMSS) ការតាំងពិព័រណ៍ការពារជាតិ សកម្មភាពវប្បធម៌ ការផ្ដល់ជំនួយផ្នែកវេជ្ជសាស្រ្ត សម្រាប់ប្រជាជននិងក្បួនដង្ហែនៅកោះបាលី៕