ប្រទេសជាតិមានអំណាចនិងកម្លាំងគ្រប់គ្រាន់; មានឆន្ទៈនិងការប្តេជ្ញាចិត្តគ្រប់គ្រាន់ដើម្បីឈានចូលយុគសម័យថ្មី
(VOVWORLD) - ព្រឹកថ្ងៃទី ១ ខែធ្នូនេះ នៅវិមានរដ្ឋសភា ការិយាល័យនយោបាយនិងលេខាធិការដ្ឋាន បានរៀបចំសន្និសីទជាតិតាមប្រព័ន្ធអ៊ីនធឺណែត តភ្ជាប់បណ្តាញជាមួយទីតាំងជាច្រើននៅទូទាំងប្រទេស ដោយមានការចូលរួមពីប្រតិភូ កម្មាភិបាលនិងបក្ខជនប្រមាណជាង ១,៣លាននាក់។
សន្និសីទថ្នាក់ជាតិតាមអ៊ីនធឺណិតតភ្ជាប់បណ្តាញទៅកាន់ស្ថាប័នមជ្ឈឹម (រូបថត៖ VOV) |
សន្និសីទនេះមានគោលបំណងបូកសរុបនូវការអនុវត្តសេចក្តីសម្រេចចិត្ត លេខ ១៨ នៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី ១២ ស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៤ ដំណោះស្រាយពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៥និងលុបបំបាត់បញ្ហាជាប់គាំងរបស់ស្ថាប័ន។ អគ្គលេខាបក្ស លោក តូ ឡឹម, ប្រធានរដ្ឋ លោក លឿង គឿង, នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញនិងប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន អញ្ជើញចូលរួមសន្និសីទពីសាលប្រជុំនៃទីក្រុងហាណូយ។
នៅក្នុងកិច្ចប្រជុំនេះ រដ្ឋសភាបានពិនិត្យនិងសម្រេចលើបញ្ហាសំខាន់ៗជាច្រើន ដោះស្រាយភ្លាមៗនូវការលំបាកនិងឧបសគ្គ ជួយឧបត្ថម្ភប្រជាជននិងធុរកិច្ច និងបង្កើតរបកគំហើញកែលម្អហេដ្ឋារចនាសម្ព័ន្ធ ពង្រីកប្រភពធនធាន បង្កើតលំហរអភិវឌ្ឍន៍ថ្មី។ ជាពិសេស រដ្ឋសភាបានអនុម័តគោលនយោបាយវិនិយោគលើគម្រោងផ្លូវរថភ្លើងល្បឿនលឿនលើអ័ក្សខាងជើង - ខាងត្បូង ដែលជានិមិត្តរូបនៃសេចក្តីប្រាថ្នា ស្មារតីនៃការផ្លាស់ប្តូរថ្មី និងសកម្មភាពដ៏ខ្លាំងក្លា ត្រៀមខ្លួនរួចជាស្រេចដើម្បីជម្នះបញ្ហាប្រឈម បើកចេញឱកាសដ៏ល្អសម្រាប់ប្រទេសជាតិ។
ប្រតិភូចូលរួមសន្និសីទ (រូបថត៖ VOV) |
បន្ទាប់មក សន្និសីទបានផ្ទៀងស្តាប់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ថ្លែងអំពីប្រធានបទ “របាយការណ៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៤ ដំណោះស្រាយពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៥”។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា គោលដៅសំខាន់ៗ ១៥/១៥ នឹងត្រូវបានសម្រេច ឬលើសពីគោលដៅ ជាពិសេសគោលដៅកំណើន។ កំណើនពេញមួយឆ្នាំត្រូវបានប៉ាន់ប្រមាណថាសម្រេចបានជាង ៧% (ក្នុងចំណោមប្រទេសមួយចំនួនដែលមានអត្រាកំណើនខ្ពស់នៅក្នុងតំបន់ និងពិភព លោក)។ ចំណូលនាំចូល-នាំចេញសរុបសម្រាប់ឆ្នាំទាំងមូលត្រូវបានប៉ាន់ប្រមាណថានឹងសម្រេចបាន ៨០៧,៧ ពាន់លានដុល្លារអាមេរិក ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ ឈរលើលទ្ធផលដែលសម្រេចបាន លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលកំណត់ឆ្នាំ ២០២៥ ជាឆ្នាំនៃការពន្លឿន និងទម្លាយឈានទៅដល់ការបញ្ចប់; យកស្ថិរភាពជាមូលដ្ឋានដើម្បីជំរុញការអភិវឌ្ឍ និងការអភិវឌ្ឍជាមូលដ្ឋានសម្រាប់ស្ថិរភាព; ខិតខំសម្រេចបានលទ្ធផលខ្ពស់បំផុតនៃគោលដៅ និងទិសដៅនៃផែនការ ៥ ឆ្នាំ ២០២១-២០២៥។
អញ្ជើញថ្លែងមតិក្នុងសន្និសីទ អគ្គលេខាបក្សលោក តូ ឡឹមបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសមានកម្លាំងនិងអំណាចគ្រប់គ្រាន់; មានឆន្ទៈនិងការប្តេជ្ញាចិត្តគ្រប់គ្រាន់ ដើម្បីឈានចូលយុគសម័យថ្មី ដែលជាយុគសម័យស្ទុះឈានទៅមុខនិងការអភិវឌ្ឍរបស់ប្រទេសជាតិ។ ហើយនេះក៏ជាពេលវេលា ជាឱកាស; ជាតម្រូវការគោលដៅមិនអាចខ្វះបានសម្រាប់បដិវត្តន៍ក្នុងការបង្រួមតួម៉ាស៊ីននៃប្រព័ន្ធនយោបាយ ដើម្បីឲ្យតួម៉ាស៊ីនដំណើរការប្រកបដោយប្រសិទ្ធភាព។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងមតិដឹកនាំសន្និសីទ (រូបថត៖ VOV) |
អញ្ជើញលើកឡើងអំពីការងារត្រៀមរៀបចំមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ ឈានទៅមហាសន្និបាតបក្សលើកទី ១៤ លោកអគ្គលេខាបក្សបានមានប្រសាសន៍ថា ភារកិច្ចរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់គឺរៀបចំជួរកម្មាភិបាលដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបំពេញតម្រូវ ការអភិវឌ្ឍន៍ថ្មី។ កម្មាភិបាលម្នាក់ៗ បក្ខជននីមួយៗត្រូវរៀនសូត្រដោយឥតឈប់ឈរដើម្បីបំពេញតម្រូវការនិងភារកិច្ចក្នុងសម័យកាលថ្មីរបស់ប្រទេស។ ដោយសង្កត់ធ្ងន់លើបញ្ហានៃការបង្រួមតួម៉ាស៊ីនៃប្រព័ន្ធនយោបាយ លោកអគ្គលេខាបក្សបានស្នើឱ្យគ្រប់ថ្នាក់និងសាខា ចាប់ពីមជ្ឈិមដល់មូលដ្ឋាន ត្រូវតែកំណត់ការប្តេជ្ញាចិត្តនយោបាយខ្ពស់បំផុតក្នុងការអនុវត្តគោលនយោបាយនេះ។ នេះជាកិច្ចការដ៏មានសារៈសំខាន់ជាពិសេសមិនត្រឹមតែជាទំហំឬបរិមាណប៉ុណ្ណោះទេ ប៉ុន្តែកាន់តែស៊ីជម្រៅក្នុងការបង្កើតការផ្លាស់ប្តូរគុណភាពក្នុងប្រតិបត្តិការនៃប្រព័ន្ធនយោបាយ៕