ប្រទេសអឺរ៉ុបថ្កោលទោសការបាញ់សម្លាប់អ្នកការទូតអ៊ីស្រាអែលនៅអាមេរិក
(VOVWORLD) - បន្ទាប់ពីការបាញ់ប្រហារកាលពីថ្ងៃទី ២១ ឧសភា ដែលបានសម្លាប់បុគ្គលិកស្ថានទូតអ៊ីស្រាអែលពីរនាក់នៅខាងក្រៅសារមន្ទីជនជាតិយូដា ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នាថ្ងៃទី ២២ ខែឧសភា ប្រទេសជាច្រើនបានថ្កោលទោសទង្វើប្រឆាំងនឹងជនជាតិយូដានេះ។
ទិដ្ឋភាពនៃការបាញ់ប្រហារលើបុគ្គលិកស្ថានទូតអ៊ីស្រាអែលនៅជិតសារមន្ទីរ Jewish ក្នុងទីក្រុង Washington DC កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ (រូបថត៖ Reuters/Jonathan Ernst) |
នៅលើបណ្តាញសង្គម X អធិការបតីអាល្លឺម៉ង់ Friedrich Merz បានប្រើពាក្យខ្លាំងៗដើម្បីថ្កោលទោសការបាញ់ប្រហារនេះ។
នៅប្រទេសបារាំង រដ្ឋមន្ត្រីមហាផ្ទៃ Bruno Retailleau បានស្នើឱ្យប៉ូលីសបង្កើនការឃ្លាំមើលនៅកន្លែងដែលទាក់ទងនឹងសហគមន៍ជនជាតិយូដា ដោយសង្កត់ធ្ងន់ថា វិធានការសន្តិសុខចាំបាច់ត្រូវតែច្បាស់លាស់ និងមានលក្ខណៈបង្ការ។
នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani បានអះអាងថា ការវាយប្រហារនេះបានបង្កឲ្យមានអំពើភេរវកម្ម និងអំពើហិង្សា ហើយបានសង្កត់ធ្ងន់លើតម្រូវការដើម្បីបញ្ចប់ការប្រឆាំនឹងជនជាតិពួកយូដា។
ជាមួយគ្នានេះដែរ មន្ត្រីទទួលបន្ទុកគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បានបង្ហោះនៅលើបណ្តាញសង្គម X ដោយសម្តែងការរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងប្រជាជនអ៊ីស្រាអែល។ ទន្ទឹមនឹងនេះ លោកបានបញ្ជាក់ថា គ្មានកន្លែងសម្រាប់ការស្អប់ខ្ពើម ជ្រុលនិយម ឬប្រឆាំងនឹងពួកយូដា ក្នុងសង្គមឡើយ។
នៅក្នុងបម្រែបម្រួលពាក់ព័ន្ធ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Mao Ning បានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពទាំងឡាយណាដែលបង្កគ្រោះថ្នាក់ដល់មន្ត្រីការទូត។ ហើយក្នុងពេលជាមួយគ្នានេះ បានស្នើឱ្យមានការស៊ើបអង្កេតពេញលេញ ដើម្បីការពារកុំឱ្យឧប្បត្តិហេតុស្រដៀងគ្នានេះកើតឡើងម្តងទៀត៕