ប្រធានាធិបតី Donald Trump ចង់សម្រេចបានកិច្ចព្រមព្រៀងមួយជាមួយចិន

(VOVWORLD) - ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមាននាថ្ងៃទី ១០ ខែមេសា ប្រធានា ធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថា លោកចង់ឈានដល់កិច្ចព្រមព្រៀងជាមួយចិន។ 
ប្រធានាធិបតី Donald Trump ចង់សម្រេចបានកិច្ចព្រមព្រៀងមួយជាមួយចិន - ảnh 1ប្រធានា ធិបតីអាមេរិកលោក Donald Trump 

សេចក្តីប្រកាសនេះបានធ្វើឡើងនៅពេលដែលប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរកំពុងចូលរួមក្នុងសង្គ្រាមពាណិជ្ជកម្មដែលបានធ្វើឱ្យទីផ្សារពិភពលោកមានភាពរំជើបរំជួលក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអាមេរិកបាននិយាយថា បច្ចុប្បន្នប្រទេសនេះកំពុងផ្តល់អាទិភាពដល់ការចរចាជាមួយសម្ព័ន្ធមិត្ត និងដៃគូពាណិជ្ជកម្មផ្សេងទៀត។

ក្នុងពេលជាមួយគ្នានោះ ចិនបានឲ្យដឹងថា ខ្លួនបើកចំហចំពោះការចរចាជាមួយសហរដ្ឋអាមេរិក ស្តីពីពន្ធគយ ប៉ុន្តែការសន្ទនាត្រូវតែធ្វើឡើងដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក និងសមភាព។ ក្រសួងការបរទេសចិនក៏បានអះអាងដែរថា ប្រទេសនេះមិនចង់ប្រឈមមុខជាមួយអាមេរិកទេ។

សូមគូសបញ្ជាក់ថា ភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិកនិងចិនបាននិងកំពុងកើនឡើងជាលំដាប់ចាប់តាំងពីការចាប់ផ្តើមអាណត្តិរបស់លោក Donald Trump។ មកដល់ពេលនេះ អាមេរិកបានប្រកាសដំឡើងពន្ធនាំចូលបន្ថែមចំនួនបីលើកលើទំនិញចិន។ ចិនក៏បានឆ្លើយតបផងដែរជាមួយនឹងពន្ធគយស្រដៀងគ្នា ដោយរឹតបន្តឹងការនាំចេញលោហៈសំខាន់ៗជាច្រើន និងដាក់បញ្ចូនអាជីវកម្មអាមេរិករាប់សិបនៅក្នុងបញ្ជីរឹតបន្តឹងការនាំចេញរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ