ប្រធានាធិបតីប្រេស៊ីល មកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ២៧ មិនា ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ មិនា តបតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក លឿង គឿង។ 

ទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai មានវត្តមាន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក Do Duc Duy; អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Do Hung Viet; អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Duong Duc Tuan; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រេស៊ីល លោក Bui Van Nghi។

ប្រធានាធិបតីប្រេស៊ីល មកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម - ảnh 1ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva បានមកដល់ទីក្រុងហាណូយ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។ រូបថត៖ Pham Kien/VNA

លោកប្រធានាធិបតី Lula da Silva គឺជាប្រមុខរដ្ឋបរទេសដំបូងគេដែលមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមក្នុងឆ្នាំ ២០២៥។ នេះក៏ជាលើកទីពីរហើយ ដែលលោកប្រធានាធិបតី Lula da Silva បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងឋានៈជាប្រមុខរដ្ឋប្រេស៊ីល បន្ទាប់ពីលើកទី១ក្នុងឆ្នាំ២០០៨។ ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តិទៅក្នុងបរិបទដែលទំនាក់ទំនងវៀតណាម-ប្រេស៊ីលត្រូវបានលើកកំពស់ទៅភាពជាដៃគូយុទ្ធសាស្ត្រក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុង Rio de Janeiro កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤។ ការលើកកម្ពស់ទំនាក់ទំនងនេះ បានបង្ហាញពីការអភិវឌ្ឍដ៏ខ្លាំងក្លា ជាក់ស្តែង និងមានប្រសិទ្ធភាពនៃទំនាក់ទំនងទ្វេភាគី បង្ហាញពីការបោះជំហានខ្លាំងក្លា ក្នុងទំនាក់ទំនងនយោបាយនិងការបរទេសរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Lula da Silva នឹងផ្តោតសំខាន់លើការបំពេញបន្ថែមគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ តួនាទីសំខាន់នៃខឿនសេដ្ឋកិច្ចទាំងពីរលើវិស័យសំខាន់ៗដូចជា កសិកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយបានពង្រីកាណាលថ្មីនៃកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ