ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់ព្រះមហាក្សត្រ និងម្ចាស់ក្សត្រីប៊ែលហ្សិក មានអត្ថន័យពិសេស
(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានរដ្ឋ លោក លឿង គឿង ព្រះមហាក្សត្រនិងព្រះមហាក្សត្រិយានីនៃព្រះរាជាណាចក្រប៊ែល ហ្សិកនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀត ណាមចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ៤ ខែមេសា។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី Le Thi Thu Hang (រូបថត៖ TTXVN) |
ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានមុនដំណើរទស្សនកិច្ចនេះ អនុរដ្ឋមន្ត្រីការបរទេសលោកស្រី Le Thi Thu Hang បានអះអាងថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យធំធេង ជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង បន្ទាប់ ពីជាង៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ (១៩៧៣-២០២៥) ជាពិសេសក្នុងបរិបទដែលវៀតណាមឈានចូលយុគសម័យថ្មី។ ដំណើរទស្សនកិច្ចនេះបានបញ្ជាក់ពីបំណងប្រាថ្នា និងការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការនាំទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មី បង្កើនទំនុកចិត្តនយោបាយបន្ថែមទៀត និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ តាមគម្រោង អមដំណើរព្រះមហាក្សត្រនិងព្រះមហាក្សត្រិយានីនៃប្រទេសបែលហ្ស៊ិកក្នុងដំណើរទស្សនកិច្ចនេះ មាននាយកប្រតិបត្តិចំនួន ៣៤ រូបនៃសាជីវកម្ម ឈានមុខគេ និងសហគ្រាសធំៗនៃប្រទេសបែលហ្ស៊ិក និងសហភាពអឺរ៉ុប (EU) ក្នុងវិស័យសេវាកម្មភស្តុភារ កំពង់ផែសមុទ្រ ការផ្លាស់ប្តូរថាមពល ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការថែទាំសុខភាព អាហារ ជាដើម៕