ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ជួបជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff នៅ St. Petersburg

(VOVWORLD) - នាយប់ថ្ងៃទី ១១ ខែមេសា ម៉ោងនៅទីក្រុងម៉ូស្គូ ឬម៉ោង ២ ទៀបភ្លឺថ្ងៃទី ១២ មេសា ម៉ោងនៅទីក្រុងហាណូយ ជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកលោក Steve Witkoff បានបញ្ចប់នៅ ទីក្រុង St. Petersburg ប្រទេសរុស្ស៊ី។ 
ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ជួបជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff នៅ St. Petersburg - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (ស្តាំ) និងបេសកជនពិសេសអាមេរិក លោក Steve Witkoff (រូបថត៖ Sputnik)

នេះជាជំនួបលើកទី៣ហើយ រវាងប្រធានាធិបតីរុស្ស៊ី លោក ពូទីន និងបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff ដែលអូសបន្លាយរយៈពេលប្រហែល ៤ ម៉ោងកន្លះ។ យោងតាមការប្រកាសជាផ្លូវការនៅលើគេហទំព័រវិមានក្រឹមឡាំង នេះគឺជាកិច្ចប្រជុំបិទទ្វារ ហើយប្រធានបទសំខាន់គឺទិដ្ឋភាពទាក់ទងនឹងការស្វែងរកដំណោះស្រាយសម្រាប់ជម្លោះនៅអ៊ុយក្រែន។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅថ្ងៃដដែល លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានឲ្យដឹងថា ភាគីទាំងពីរបានពិភាក្សាគ្នាអំពីទិដ្ឋភាពនៃការតាំងទីលំនៅរបស់ប្រជាជនអ៊ុយក្រែន។ លោក Peskov ក៏បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក ពូទីន អាចនឹងមានការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីជំនួបជាមួយលោក Steve Witkoff។

លោក Steve Witkoff បានមកដល់ប្រទេសរុស្ស៊ីកាលពីព្រឹកម្សិលមិញ។ នៅរសៀលថ្ងៃដដែល លោកបានជួបជាមួយប្រធានមូលនិធិវិនិយោគផ្ទាល់រុស្ស៊ី Kirill Dmitriev។ យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Ria Novosti សហរដ្ឋអាមេរិកបានចាត់ទុកការចរចារបស់លោក Steve Witkoff នៅក្នុងប្រទេសរុស្ស៊ីថាជាជំហានឆ្ពោះទៅរកការដោះស្រាយបញ្ហាអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ