ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក ធឿង សួន ខេត្ត ថាញ់ ហ័រ

(VOVWORLD) - អនុវត្តកម្មវិធីជួបប្រាស្រ័យជាមួយម្ចាស់ឆ្នោត ក្រោយសម័យប្រជុំលើកទី៨ នៃរដ្ឋសភានីតិកាលទី១៥ នាព្រឹកថ្ងៃទី៤ ធ្នូ នៅខេត្ត Thanh Hoa ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Thuong Xuan ខេត្ត Thanh Hoa។

នៅទីនេះ ប្រធានរដ្ឋលោក លឿង គឿង បានជូនដំណឹងអំពីស្ថានភាពរបស់ប្រទេសជាតិក្នុងឆ្នាំ ២០២៤ និងលទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលសម្រេចបានក្នុងរយៈពេល ១០ ខែកន្លងមក។

”បើនិយាយពីរបៀបរបប កន្លែងណាដែលមានបញ្ហាជំពាក់ជំពិននិងកក់ស្ទះ យើងនៅតែបន្តដោះស្រាយ។ ការងារនេះទទួលបានការឯកភាពខ្ពស់ក្នុងចំណោមកម្មាភិបាលសំខាន់ៗ នៅក្នុងការិយាល័យនយោបាយនិងគណៈកម្មាធិការប្រតិបត្តិមជ្ឈិម ដែលដឹកនាំដោយលោកអគ្គលេខាបក្ស តូ ឡឹម។ យើងបានពិភាក្សាយ៉ាងយកចិត្តទុកដាក់ ប្រសិនបើមានអ្វីច្បាស់លាស់និងត្រឹមត្រូវ យើងនឹងដាក់ពង្រាយអនុវត្ត បើមានអ្វីមួយទាក់ទើសដល់ច្បាប់ យើងនឹងធ្វើវិសោធនកម្មច្បាប់ បើទាក់ទើសដល់បញ្ហាបទប្បញ្ញត្តិ យើងនឹងធ្វើវិសោធនកម្មបទប្បញ្ញត្តិ និងធ្វើវិមជ្ឈការខ្លាំងដល់គ្រប់កម្រិត"។ នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋ លឿង គឿង។

ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក ធឿង សួន ខេត្ត ថាញ់ ហ័រ - ảnh 1ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Thuong Xuan ខេត្ត Thanh Hoa (រូបថត៖ VOV)

លោកប្រធានរដ្ឋបានស្នើដល់រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ រណសិរ្សមាតុភូមិ សហជីព និងប្រជាជននៅស្រុក Thuong Xuan បន្តជំរុញកំណែទម្រង់រដ្ឋបាល កែលំអរនូវបរិយាកាសវិនិយោគធុរកិច្ច; ផ្តោតលើការស្រាវជ្រាវនិងការវាយតម្លៃដោយប្រុងប្រយ័ត្ន ដើម្បីដាស់សក្តានុពល ប្រៀបខ្លាំង និងកត្តាអំណោយផលរបស់ស្រុកក្នុងដំណើរការអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ