ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញប្រគល់កិត្តិនាមវីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជនដល់វិទ្យាស្ថានអាវកាសវៀតតែល

(VOVWORLD) - នាព្រឹកថ្ងៃទី ៩ ធ្នូ នៅទីក្រុងហាណូយ វិទ្យាស្ថានអាវកាសវៀតតែល បានប្រារព្ធពិធីទទួលកិត្តិនាមវីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន ដោយរាល់ស្នាដៃឆ្នើមក្នុងការស្រាវជ្រាវ និងផលិតផលិតផលបច្ចេកវិទ្យាខ្ពស់ សម្រាប់កងទ័ពនិងប្រទេសជាតិ។ ប្រធានរដ្ឋ លោក លឿង គឿង បានអញ្ជើញចូលរួម និងប្រគល់ជូនកិត្តិនាមនេះផងដែរ។

ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញប្រគល់កិត្តិនាមវីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជនដល់វិទ្យាស្ថានអាវកាសវៀតតែល - ảnh 1ប្រធានរដ្ឋ លោក លឿង គឿង បានអញ្ជើញចូលរួម និងជូនកិត្តិនាមវីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន

អញ្ជើញថ្លែងមតិក្នុងពិធី ប្រធានរដ្ឋ លោក លឿង គឿងបានវាយតម្លៃខ្ពស់ចំពោះស្វ័យភាព ភាពជឿជាក់លើខ្លួនឯង ការប្តេជ្ញាចិត្ត និងរបកគំហើញក្នុងការច្នៃប្រឌិត របស់ថ្នាក់ដឹកនាំ អ្នកជំនាញ និងអ្នកបច្ចេកទេសរបស់ វៀត តែលគ្រុប ជាពិសេសការលះបង់ដ៏ស្ងៀមស្ងាត់របស់កម្មាភិបាល វិស្វករ និងពលករនិយោជិតគ្រប់រូប នៃវិទ្យាស្ថានអាវកាសវៀត តែល ចាប់តាំងពីវិទ្យាស្ថាននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ មក។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់លើសមិទ្ធិផលរបស់វិទ្យាស្ថានអាវកាសវៀតតែល មិនត្រឹមតែជាមោទនៈភាពរបស់ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងសម្រេចបាននូវសេចក្តីប្រាថ្នា របស់ប្រជាជន វៀតណាមជាច្រើនជំនាន់ ក្នុងការពឹងលើខ្លួនឯង ដើម្បីការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។

ប្រធានរដ្ឋ លោក លឿង គឿង បានផ្តល់អនុសាសន៍ឱ្យអង្គភាពធ្វើជាម្ចាស់លើខ្លួនឯង និងអភិវឌ្ឍបច្ចេកវិទ្យាទំនើប។ ទន្ទឹមនឹងនោះ បង្កើយហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មការពារជាតិ; បង្កើតមជ្ឈមណ្ឌលសម្រាប់ធ្វើតេស្ត និងវាយតម្លៃគុណភាពឧបករណ៍ការពារ ដើម្បីគាំទ្រគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផលឱ្យកាន់តែប្រសើរឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ