ប្រធានរដ្ឋលោក លឿង គឿង៖ ខេត្តក្វាង និញ ចាំបាច់ត្រូវមានទីតាំងនាំមុខគេនៅតំបន់ទំនាបភាគខាងជើង

(VOVWORLD) - នាព្រឹកថ្ងៃទី ៥ មិថុនា នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក លឿង គឿង និងក្រុមការងារមជ្ឈឹមបានជួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត ក្វាង និញ (Quang Ninh) ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និសីទលើកទី ១១ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ រួមជាមួយនឹងការអភិវឌ្ឍ និងសុក្រិតឯកសារ និងការងារកម្មាភិបាល។

ប្រធានរដ្ឋលោក លឿង គឿង៖ ខេត្តក្វាង និញ ចាំបាច់ត្រូវមានទីតាំងនាំមុខគេនៅតំបន់ទំនាបភាគខាងជើង - ảnh 1ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញជាអធិបតីសម័យប្រជុំជាមួយគណៈកម្មាធិការបក្សខេត្ត គ័ង និញ  (រូបថត៖ Viet Cuong/VOV)

ថ្លែងមតិក្នុងសម័យប្រជុំនេះ ប្រធានរដ្ឋ លោក លឿង គឿង បានស្នើថា ខេត្តក្វាង និញ ត្រូវតែសក្តិសមជាតំបន់ឈានមុខគេ នៅតំបន់ដីទំនាបភាគខាងជើង ដែលជាប៉ូលកំណើនដ៏ទូលំទូលាយនៃតំបន់ភាគខាងជើង។ ទាក់ ទងនឹងការអនុវត្តការរៀបចំអង្គភាពអាជ្ញាធរមូលដ្ឋានពីរកម្រិត លោកប្រធានរដ្ឋបានស្នើថា៖ “ត្រូវធានាឱ្យបាននូវគោលដៅនៃការបង្រួម ប្រតិបត្តិការសកម្មភាពប្រកបដោយប្រសិទ្ធភាព។ ខ្ញុំវាយតម្លៃខ្ពស់ និងគាំទ្រខេត្តក្វាង និញ ដែលចាប់ពីថ្ងៃទៅ ១៥មិថុនាខាងមុខ នឹងអនុវត្តន៍សាកល្បងប្រតិបត្តិការអាជ្ញាធរថ្នាក់ឃុំ។ ខ្ញុំជឿជាក់ថា ជាមួយនឹងការងារត្រៀមយ៉ាងល្អប្រសើរនេះ ខេត្ត ក្វាង និញ ក៏នឹងបំពេញការងារនេះយ៉ាងល្អប្រសើរដែរ។  តាមរយៈការអនុវត្ត ម៉្យាងគឺសិក្សាពីបទពិសោធន៍ ម៉្យាងវិញទៀតខេត្តក៏នឹងផ្តល់ជូនមជ្ឈិមនូវមេរៀន រួមទាំងចំណុចល្អ និងអ្វីៗ ដែលសមស្របនឹងស្ថានការណ៍ជាក់ស្តែងក្នុងប្រទេសទាំងមូល”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ