ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលជួបប្រធានមូលនិធិធានាឥណទានកូរ៉េខាងត្បូងលោក Yoon Dae Hee

(VOVWORLD) - លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យមូលនិធិធានាឥណទានកូរ៉េ ខាងត្បូងជួយឧបត្ថម្ភសហគ្រាសនិងអង្គការសេដ្ឋកិច្ចនៅវៀតណាមដើម្បីពង្រីក និង ធ្វើសមាហរណកម្មទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល; លើកទឹកចិត្ត បង្កលក្ខណៈ អំណោយផលសម្រាប់សហគ្រាសកូរ៉េខាងត្បូងវិនិយោគលើវិស័យនានាដែលវៀត ណាមយកចិត្តទុកដាក់។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលជួបប្រធានមូលនិធិធានាឥណទានកូរ៉េខាងត្បូងលោក Yoon Dae Hee - ảnh 1ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) ទទួលជួបប្រធានមូលនិធិធានាឥណទានកូរ៉េខាងត្បូងលោក Yoon Dae Hee។ (រូបថត៖ VNA)
នារសៀលថ្ងៃទី ១៤ មេសា នៅទីក្រុងហាណូយ  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបលោក Yoon Dae Hee ប្រធានមូលនិធិ ធានាឥណទានកូរ៉េខាងត្បូងដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានឲ្យដឹងថា៖ កូរ៉េខាងត្បូងជាប្រទេសដែលរក្សាបានចំណាត់ថ្នាក់លេខ ១ ទាក់ទងនឹងការវិនិយោគ ផ្ទាល់ពីបរទេសនៅវៀតណាម; ទំហំពាណិជ្ជកម្មទ្វេភាគីត្រូវបានព្យាករណ៍ថា នឹងកើន ឡើងដល់ ១០០ ពាន់លានដុល្លាអាមេរិកនៅឆ្នាំក្រោយ និង ១៥០ ពាន់លានដុល្លាក្នុង ឆ្នាំ២០៣០។ ដើម្បីសម្រេចបាននូវគោលដៅទាំងនោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc ចាត់ទុកថា សហគ្រាសកូរ៉េខាងត្បូងដែលវិនិយោគនៅវៀតណាម ដើរតួនាទី យ៉ាងសំខាន់។
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យមូលនិធិធានាឥណទានកូរ៉េ ខាងត្បូងជួយឧបត្ថម្ភសហគ្រាសនិងអង្គការសេដ្ឋកិច្ចនៅវៀតណាមដើម្បីពង្រីក និង ធ្វើសមាហរណកម្មទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល; លើកទឹកចិត្ត បង្កលក្ខណៈ អំណោយផលសម្រាប់សហគ្រាសកូរ៉េខាងត្បូងវិនិយោគលើវិស័យនានាដែលវៀត ណាមយកចិត្តទុកដាក់ដូចជា៖ បច្ចេកវិទ្យាព័ត៌មាន; បច្ចេកវិទ្យាខ្ពស់; ទីក្រុងឆ្លាតវៃ; ថាមពលកកើតឡើងវិញ; ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឧស្សាហកម្មជំនួយ ពាក់ព័ន្ធផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ