ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញជាអធិបតីពិធីទទួលព្រះរាជបដិសណ្ឋារកិច្ចព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី

(VOVWORLD) - នារសៀលថ្ងៃទី ២៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក លឿង គឿងបានអញ្ជើញជាអធិបតីព្រះរាជពិធីទទួលបដិសណ្ឋារកិច្ចព្រះករុណាព្រះ បាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ 

ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក លឿង គឿង  ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី ២៨ វិច្ឆិកា បានយាងមកដល់រដ្ឋធានីហាណូយ ចាប់ផ្ដើមបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម រយៈពេល ២ថ្ងៃ គឺពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញជាអធិបតីពិធីទទួលព្រះរាជបដិសណ្ឋារកិច្ចព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី - ảnh 1ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី អញ្ជើញត្រួតពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។ (រូបថត៖ VOV)

នារសៀលថ្ងៃទី ២៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក លឿង គឿងបានអញ្ជើញជាអធិបតីពិធីទទួលព្រះរាជបដិសណ្ឋារកិច្ចព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ បន្ទាប់ពីពិធីទទួលព្រះរាជបដិសណ្ឋារកិច្ច ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញជួបធ្វើព្រះរាជសវនាការជាមួយព្រះមហាក្សត្រ នរោត្តមសីហមុនី។

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញជាអធិបតីពិធីទទួលព្រះរាជបដិសណ្ឋារកិច្ចព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី - ảnh 2ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញជួបធ្វើព្រះរាជសវនាការជាមួយព្រះមហាក្សត្រ នរោត្តមសីហមុនី។ (រូបថត៖ VOV)

ក្នុងព្រះរាជសវនាការ លោកប្រធានរដ្ឋ លឿង គឿង បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពកំពូលដល់ការពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយកម្ពុជា។ លោកប្រធានរដ្ឋមានបំណងថា ព្រះមហាក្សត្រ ក្នុងឋានៈដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ នឹងបន្តយកចិត្តទុកដាក់ រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដឹកនាំការដោះស្រាយការលំបាក ឧបសគ្គ ព្រមទាំងបន្តបង្កើតលក្ខខណ្ឌសម្រាប់ការចូលសញ្ជាតិសម្រាប់ប្រជាជនដើមកំណើតវៀតណាមដែលមានលក្ខខណ្ឌគ្រប់គ្រាន់ ក៏ដូចជាបង្កើតលក្ខណៈងាយស្រួលសម្រាប់ប្រជាជនដើមកំណើតវៀតណាមមករស់នៅ ធ្វើអាជីវកម្មប្រកបដោយស្ថិរភាព និងស្របច្បាប់នៅកម្ពុជា ធ្វើសមាហរណកម្មបានយ៉ាងល្អជាមួយប្រទេសសាម៉ី និងដើរតួជាស្ពានមិត្តភាពរវាងប្រទេសទាំងពីរ។

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានអះអាងថា ប្រជាជនកម្ពុជានឹងចងចាំជារៀងរហូតនូវប្រទេសនិងប្រជាជនវៀតណាម ដែលបានជួយប្រជាជនកម្ពុជាឱ្យរួចផុតពីគ្រោះប្រល័យពូជសាសន៍ពីមុន ក៏ដូចជាក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនាសព្វថ្ងៃ; បញ្ជាក់ថា ព្រះអង្គ ប្រធានព្រឹទ្ធសភាសម្ដេចតេជោ ហ៊ុន សែន ប្រធានរដ្ឋសភាសម្ដេច ឃួន សុដារី និងនាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងបន្តពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជាតិទាំងពីរផងដែរ។

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញជាអធិបតីពិធីទទួលព្រះរាជបដិសណ្ឋារកិច្ចព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី - ảnh 3(រូបថត៖ VOV)

ភាគីទាំងពីរបានឯកភាពជំរុញទំនាក់ទំនងទ្វេភាគីឲ្យអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ និងរឹងមាំលើគ្រប់វិស័យ ក្នុងនោះជំរុញការឃោសនាយ៉ាងទូលំទូលាយ ដើម្បីឲ្យយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរយល់ដឹងយ៉ាងជ្រាលជ្រៅអំពីចំណងសាមគ្គីភាព ការលះបង់សម្រាប់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ប្រជាជាតិទាំងពីរ និងបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា។ បញ្ចប់ព្រះរាជសវនាការ លោកប្រធានរដ្ឋ លឿង គឿង បានផ្ញើរសេចក្ដីសាកសួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់ជូនសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ហើយសង្ឃឹមថា សម្តេចព្រះមហាក្សត្រី និងព្រះមហាក្សត្រ នឹងយាងមកបំពេញព្រះរាជទស្សនកិច្ចសម្រាកលំហែព្រះកាយនៅវៀតណាមក្នុងពេលវេលាដ៏សមស្របមួយ។ ព្រះមហាក្សត្រ នរោត្តម សីហមុនី ក៏បានសម្ដែងនូវព្រះរាជបំណងចង់ទទួលស្វាគមន៍លោកប្រធានរដ្ឋ លឿង គឿង ទៅបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលឆាប់ៗនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ