ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញទទួលជួបប្រធានសម្ព័ន្ធមិត្តសភាជប៉ុន-វៀតណាម

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន នាល្ងាចថ្ងៃទី ៤ ខែធ្នូ (ម៉ោងក្នុងតំបន់) នៅទីក្រុងតូក្យូ ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិន បានទទួលជួបជាមួយប្រធានសម្ព័ន្ធមិត្តសភាជប៉ុន-វៀតណាមលោក Nikai Toshihiro និងសមាជិកនៃសម្ព័ន្ធ។

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញទទួលជួបប្រធានសម្ព័ន្ធមិត្តសភាជប៉ុន-វៀតណាម - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិន ប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី៣ ជូនប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-វៀតណាម លោក Nikai Toshihiro

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភា  លោក ត្រឹន ថាញ់ មិន សង្ឃឹមថា ក្រុមមិត្តភាពសមាជិកសភាទាំងពីរនឹងផ្តល់យោបល់និងជំរុញអាជីវកម្ម នៃភាគីទាំងពីរ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល និងថាមពលកកើតឡើងវិញ; វិស័យអប់រំនិងសុខាភិ បាល ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ថែមទៀត។

ប្រធានរដ្ឋសភាសង្ឃឹមថា សម្ព័ន្ធមិត្តភាពសភាជប៉ុន-វៀតណាមនឹងបន្ត យកចិត្តទុកដាក់ចំពោះសហគមន៍ជនវៀតណាមនៅជប៉ុន ដែលជាស្ពានមិត្តភាពដ៏សំខាន់ និងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-វៀតណាមលោក Nikai Toshihiro បានសង្កត់ធ្ងន់ថា ជំនួបនេះនឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ; ជឿជាក់ថា នាពេលខាងមុខ ការផ្លាស់ប្តូររវាងគណៈប្រតិភូរដ្ឋសភាវៀតណាម និងសមាជិកសភាជប៉ុននឹងបន្តអភិវឌ្ឍន៍បន្ថែមទៀត។

នាយប់នេះផងដែរ ក្នុងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិនបានប្រគល់ជូនគ្រឿងឥស្សរិយយសពលកម្មថ្នាក់ ទី៣ ចំពោះប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-វៀតណាម លោក Nikai Toshihiro; ប្រគល់គ្រឿងឥស្សរិយយសមិត្តភាពជូនអភិបាលខេត្ត Kanagawa សម្រាប់ការរួមចំណែកជាវិជ្ជមាន និងមានប្រសិទ្ធភាព ក្នុងការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិងជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ