ប្រធានរដ្ឋសភាលោក Tran Thanh Man៖ អភិវឌ្ឍន៍ទីក្រុង Can Tho ទៅជាទីក្រុងឆ្លាតវៃ សម្បូរបែប និងស្រស់ស្អាត

(VOVWORLD) - អញ្ជើញចូលរួម និងថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) នៅទីក្រុង Can Tho នាថ្ងៃទី ២៦ ខែមេសា ប្រធានរដ្ឋសភា លោក Tran Thanh Man បានចែករំលែកនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមានរបស់ទីក្រុងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្រោយរយៈពេល ៥០ ឆ្នាំនៃការបង្រួបបង្រួមប្រទេសជាតិ ជាពិសេស ក្រោយរយៈពេល ២០ ឆ្នាំ ដែល Can Tho ក្លាយជាទីក្រុងចំណុះមជ្ឈិម។
ប្រធានរដ្ឋសភាលោក Tran Thanh Man៖ អភិវឌ្ឍន៍ទីក្រុង Can Tho ទៅជាទីក្រុងឆ្លាតវៃ សម្បូរបែប និងស្រស់ស្អាត - ảnh 1ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញថ្លែងមតិ (រូបថត៖ Le Tuyet/VOV)

ដោយជឿជាក់ថាសក្តានុពល និងគុណសម្បត្តិរបស់ទីក្រុងនៅតែមានទំហំធំខ្លាំង ប្រធានរដ្ឋសភា Tran Thanh Man បានស្នើថា Can Tho ត្រូវតែធ្វើឱ្យមានគុណសម្បត្តិទាំងនេះច្រើនបំផុតក្នុងសម័យកាលថ្មី អនុវត្តបដិវត្តន៍ក្នុងការរៀបចំកម្មាភិបាល និងគោលដៅកំណើន។ ក្នុងនោះ គឺផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ ... ដើម្បីឱ្យទីក្រុង Can Tho កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ឆាប់ក្លាយជាទីក្រុងឆ្លាតវៃ សម្បូរបែប ស៊ីវិល័យ និងទំនើប។

ប្រធានរដ្ឋសភាលោក Tran Thanh Man និងគណៈប្រតិភូបានរីករាយជាមួយកម្មវិធីសិល្បៈពិសេសដោយប្រធានបទ “Can Tho - សរសេរបន្តបទចម្រៀងវីរភាពនិទាឃរដូវ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ