ប្រធានរដ្ឋសភាវៀតណាម លោក ទ្រិន ថាញ់មិន និងលោកជំទាវ បានបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី
(VOVWORLD) - នារសៀលថ្ងៃទី៣ ខែធ្នូ ប្រធានរដ្ឋសភាវៀតណាម លោក ទ្រិន ថាញ់មិន និងលោកជំទាវ Nguyen Thi Thanh Nga រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Changi ប្រទេសសិង្ហបុរី បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី និងចេញដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន។
ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភាវៀតណាមលោក ទ្រិន ថាញ់មិន បានជួបជាមួយប្រធានាធិបតីសិង្ហបុរី លោក Tharman Shanmugaratnam នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong និងជួបពិភាក្សាជាមួយប្រធានរដ្ឋសភាសិង្ហបុរី លោក Seah Kian Peng។ នៅក្នុងជំនួបពិភាក្សាការងារនិងកិច្ចប្រជុំទាំងនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានអះអាងពីការសន្យាជំរុញបន្ថែមទៀតនូវសសរស្តម្ភសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ បង្កើនការផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាថ្មីៗ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម; ជំរុញការវិនិយោគដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ បង្កើតរបកគំហើញក្នុងវិស័យរីកចម្រើនថ្មីៗ ដូចជា៖ ការដឹកជញ្ជូនបៃតង ការសាងសង់មជ្ឈមណ្ឌលទិន្នន័យ ការផលិតបន្ទះឈីប semiconductor ថាមពលស្អាត កាបូនឥណទាន សន្តិសុខស្បៀង ហិរញ្ញវត្ថុបៃតង។
ប្រធានរដ្ឋសភាវៀតណាមលោក ទ្រិន ថាញ់មិន ជួបសវនាការជាមួយប្រធានាធិបតីសិង្ហបុរី លោក Tharman Shanmugaram នាព្រឹកថ្ងៃទី៣ ខែធ្នូ។ រូបថត៖ Doan Tan/TTXVN |
ប្រធានរដ្ឋសភាលោក ទ្រិន ថាញ់មិន ក៏បានទទួលជួបជាមួយសាជីវកម្មធំៗរបស់សិង្ហបុរីដែលកំពុងវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម។ ជួបជាមួយកម្មាភិបាលស្ថានទូត បុគ្គលិក និងតំណាងសហគមន៍ជនវៀតណាមនៅសិង្ហបុរី។
ដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋសភាវៀតណាមលោក ទ្រិន ថាញ់មិន ទៅកាន់ប្រទេសសឹង្ហបុរីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការសភារវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាសឹង្ហបុរីឲ្យកាន់តែជាក់ស្តែងនិងនិរន្តរភាព ដោតាមនោះ រួមចំណែកជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរី ពង្រឹងចំណង់មិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងរវាងវៀតណាម និងសិង្ហបុរីលើគ្រប់វិស័យ៕