ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន៖ ការរៀបចំក្បាលម៉ាស៊ីនឡើងវិញមិនមែនជាការកាត់បន្ថយបុគ្គលិកសុទ្ធសាធទេ
(VOVWORLD) - ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា ការបង្រួមក្បាលម៉ាស៊ីនរដ្ឋត្រូវអនុវត្តន៍តាមបាវចនាមជ្ឈិមធ្វើជាគំរូ នាំមុខគេ និងមូលដ្ឋានយកតម្រាប់តាម។
ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VOV) |
នាល្ងាចថ្ងៃទី ១៦ ខែធ្នូ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ប្រធានគណៈកម្មាធិការដឹកនាំការបូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១២អំពី “បញ្ហាមួយចំនួនស្តីពីការបន្តផ្លាស់ ប្ដូរថ្មី រៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយឲ្យមានភាពបង្រួមតូច ដំណើរការប្រកប ដោយប្រសិទ្ធភាពនៅស្ថាប័នរដ្ឋសភា ស្ថាប័នក្រោមឱវាទគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា និងខុទ្ទកាល័យរដ្ឋសភា” បានអញ្ជើញជាប្រធានកិច្ចប្រជុំលើកទី២ នៃគណៈ កម្មាធិការដឹកនាំ។
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា ការបង្រួមក្បាលម៉ាស៊ីនរដ្ឋត្រូវអនុវត្តន៍តាមបាវចនាមជ្ឈិមធ្វើជាគំរូ នាំមុខគេ និងមូលដ្ឋានយកតម្រាប់តាម។ លោកប្រធានរដ្ឋសភាបានស្នើឲ្យយក ចិត្តទុកដាក់លើការងារឃោសនា បង្កើតការស្រុះចិត្តគំនិត និងឯកភាពក្នុងដំណើរការ រៀបចំ និងបង្រួមក្បាលម៉ាស៊ីនរដ្ឋ; ប្រញាប់ប្រញាល់ពិនិត្យឡើងវិញ ធ្វើវិសោធនកម្ម បំពេញបន្ថែមច្បាប់ និងសេចក្ដីសម្រេចចិត្តដែលទាក់ទងនឹងការរៀបចំក្បាលម៉ាស៊ីន និងគោលនយោបាយសម្រាប់មន្ត្រីរដ្ឋការនិងនិយោជិត។ លោកប្រធានរដ្ឋសភាបានក្រើនរំលឹកថា ការរៀបចំគណៈកម្មាធិការត្រូវគ្រប ដណ្ដប់លើគ្រប់មុខងារ និងភារកិច្ចដែលរដ្ឋធម្មនុញ្ញប្រគល់ជូនរដ្ឋសភា និងគណៈកម្មា ធិការអចិន្ត្រៃយ៍រដ្ឋសភា។ ប្រធានរដ្ឋសភាបានស្នើឱ្យគណៈកម្មាធិការដឹកនាំសម្រេច ភារកិច្ចឱ្យបានឆាប់ ដើម្បីរាយការណ៍ជូនការិយាល័យនយោបាយឱ្យបានមុនថ្ងៃទី ៣១ ខែធ្នូ៕