English Vietnamese Chinese French German Indonesian Japanese Khmer Korean Laotian Russian Spanish Thai

23°C - 29°C

ប្រធានរដ្ឋសភាវៀតណាម​លោក ត្រិន ថាញ់មិន ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា

(VOVWORLD) - នៅវេលាម៉ោង ២៖៣០នាទី រសៀលថ្ងៃទី ២១ ខែវិច្ឆិកា ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋវៀតណាម មកកាន់រាជធានីភ្នំពេញ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតនៃសន្និសីទអន្តរជាតិរបស់បណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងចូលរួមសម័យប្រជុំពេញអង្គ សភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព លើកទី១១ ចាប់ពីថ្ងៃទី ២១ ដល់ ២៤ ខែវិច្ឆិកា។
ប្រធានរដ្ឋសភាវៀតណាម​លោក ត្រិន ថាញ់មិន ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន និងប្រធានរដ្ឋសភាកម្ពុជា លោកស្រី ឃួន សុដារី បានថតរូបជុំគ្នា។ រូបថត៖ VOV

តាមផែនការ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន នឹងចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ; ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជា លោកស្រី ឃួន សុដារី; ជួបសម្តែងការគួរសមជាមួយប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន; ជួបជាមួយនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត; ជួបជាមួយអតីតប្រធានរដ្ឋសភា លោក ហេង សំរិន ; ទទួលជួបប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ក្រុមសមាជិកសភាមិត្តភាពកម្ពុជា-វៀតណាម លោកស្រី ម៉ែន សំអន; ចូលរួមពិធីបើកដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា ដែលជាអំណោយរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ជូនដល់រដ្ឋសភាកម្ពុជា និងចូលរួមសកម្មភាពមួយចំនួនទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ