បរិវត្តកម្មឌីជីថលនៃវិស័យសាធារណៈ - បុព្វបទសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
(VOVWORLD) - វេទិកា “បរិវត្តកម្មឌីជីថលនៃវិស័យសាធារណៈ - បុព្វបទសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម” ដែលរៀបចំឡើងដោយកាសែតអេឡិចត្រូនិកនៃវិទ្យុសំឡេងវៀតណាម បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ នៅទីក្រុងហាណូយ។
ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ កំពុងប្រព្រឹត្តិទៅយ៉ាងខ្លាំងក្លា បរិវត្តកម្មឌីជីថលបានក្លាយជាកត្តាស្នូលក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រងរដ្ឋ ការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាល និងផ្គត់ផ្គង់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងវិស័យសាធារណៈមិនត្រឹមតែជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ទីភ្នាក់ងាររដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាស រួមទាំងសហគ្រាសរដ្ឋ និងប្រជាជនក្នុងការទទួលបានសេវាសាធារណៈយ៉ាងឆាប់រហ័សផងដែរ។
អគ្គនាយករង VOV លោក Pham Manh Hung ថ្លែងមតិនៅវេទិកា។ រូបថត៖ Ngoc Anh/VOV ៥ |
ក្នុងសុន្ទរកថាបើកវេទិកានេះ លោក Pham Manh Hung អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាមបានសង្កត់ធ្ងន់ថា បរិវត្តកម្មឌីជីថល ជាពិសេសក្នុងវិស័យសាធារណៈ បានក្លាយជាតម្រូវការជៀសមិនរួច ដើម្បីបង្កើនប្រសិទ្ធភាពការងាររដ្ឋបាល បង្រួមក្បាល់ម៉ាស៊ីន និងលើកកំពស់គុណភាពសេវាសាធារណៈ។
“នៅប្រទេសវៀតណាម បរិវត្តកម្មឌីជីថលត្រូវបានកំណត់ជាកម្លាំងចលករដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ដំណើរបរិវត្តកម្មឌីជីថលកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា និងទូលំទូលាយនៅក្នុងគ្រប់វិស័យ។ នាថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២០ នាយករដ្ឋមន្ត្រីបានចេញសេចក្តីសម្រេចអនុម័តលើកម្មវិធីបរិវត្តកម្មឌីជីថលជាតិដល់ឆ្នាំ ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០។ តាមនោះ វៀតណាមនឹងក្លាយជាប្រទេសឌីជីថលប្រកបដោយស្ថិរភាព និងវិបុលភាព ដើរជួរមុខក្នុងការអនុវត្តន៍បច្ចេកវិទ្យាឌីជីថល និងគំរូថ្មី; ផ្លាស់ប្តូរជាមូលដ្ឋាន និងទូលំទូលាយនូវសកម្មភាពគ្រប់គ្រង និងប្រតិបត្តិការរដ្ឋាភិបាល សកម្មភាពផលិតកម្មនិងអាជីវកម្មរបស់សហគ្រាស របៀបរស់នៅនិងធ្វើការរបស់ប្រជាជន និងការអភិវឌ្ឍបរិយាកាសឌីជីថលប្រកបដោយសុវត្ថិភាព និងទូលំទូលាយ។ សេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ បានបញ្ជាក់យ៉ាងច្បាស់ថា ការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ គឺជារបកគំហើញដ៏សំខាន់បំផុត និងជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍកម្លាំងផលិតកម្មទំនើបយ៉ាងឆាប់រហ័ស ដែលនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍ដោយស្ទុះផ្លោះ និងខ្លាំងមាំមួនក្នុងយុគសម័យថ្មី”៕
ទិដ្ឋភាពវេទិកា។ រូបថត៖ Ngoc Anh/VOV ៥ |