ផ្សព្វផ្សាយទេសចរណ៍ Quang Tri តាមរយៈគម្រោងភាពយន្ត Bollywood

(VOVWORLD) - នាព្រឹកថ្ងៃទី ៣០ ខែកក្កដា ក្រុមផលិតភាពយន្តឥណ្ឌានៃគម្រោងភាពយន្តអន្តរជាតិ SILAA បានមកដល់ខេត្ត Quang Tri ដោយមានផែនការថតភាពយន្តនៅទីតាំងសំខាន់ៗជាច្រើនក្នុងខេត្ត ចាប់ពីថ្ងៃទី ៣១ ខែកក្កដា ដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៥។

គម្រោងភាពយន្ត SILAA គឺជាភាពយន្តឥណ្ឌាដំបូងគេដែលត្រូវបានថតនៅក្នុងរូងភ្នំដ៏អស្ចារ្យនៅ Phong Nha-Ke Bang និងតំបន់ទេសចរណ៍ដ៏ទាក់ទាញនៅខេត្ត Quang Tri ដូចជាល្អាង Son Doong, Phong Nha, Tan Hoa, Tu Lan និង Hang Tien សំដៅនាំយករូបភាពដ៏គួរអោយចាប់អារម្មណ៍និងទាក់ទាញ អំពីគោលដៅទេសចរណ៍វៀតណាម និងខេត្ត Quang Tri ខិតមកជិតទស្សនិកជនរាប់រយលាននាក់ជុំវិញពិភពលោក។ បន្ទាប់ពីការថតភាពយន្តនៅ Quang Tri ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៤ ខែសីហា ក្រុមនឹងបន្តថតនៅទីតាំងជាច្រើនទៀតនៅវៀតណាម ដូចជា Cao Bang, Quang Ninh, Ninh Binh, Hanoi, Da Nang និងទីក្រុងហូជីមិញ។

ផ្សព្វផ្សាយទេសចរណ៍ Quang Tri តាមរយៈគម្រោងភាពយន្ត Bollywood - ảnh 1ថ្នាក់ដឹកនាំមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Quang Tri ទទួលស្វាគមន៍ និងជូនកម្រងផ្កាអបអរសាទរក្រុមផលិតភាពយន្តនៅអាកាសយានដ្ឋាន Dong Hoi។ រូបថត៖ nhandan.vn

គោលដៅសំខាន់នៃគម្រោងគឺផ្សព្វផ្សាយទេសចរណ៍វៀតណាម-ឥណ្ឌាតាមរយៈភាពយន្ត។ ខ្សែភាពយន្តនេះត្រូវបានរំពឹងថា នឹងបង្ហាញជាសកលនៅឆ្នាំ ២០២៦ ដោយឡែកក្នុងប្រទេសឥណ្ឌា នឹងត្រូវបានចាក់បញ្ចាំងនៅក្នុងរោងកុនប្រហែល ១.០០០កន្លែង ដែលត្រូវបានប៉ាន់ស្មានថា នឹងទទួលបានទស្សនិកជនប្រហែល ៨ លាននាក់ និងរីករាលដាលយ៉ាងទូលំទូលាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយឌីជីថលទៅកាន់ទីផ្សារអ្នកទេសចរមានសក្តានុពលជាង ៣០០ លាននាក់៕

Box៖ គម្រោងខ្សែភាពយន្ត SILAA គឺជាខ្សែភាពយន្តដែលផលិត និងគ្រប់គ្រងដោយ Rahul Bali នាយកប្រតិបត្តិនៃក្រុមហ៊ុន Innovations India ដែលជាផលិតករដ៏ល្បីឈ្មោះនៅក្នុងឧស្សាហកម្មភាពយន្ត Bollywood។ គម្រោងនេះមានថវិកាសរុបប្រមាណ ៤ លានដុល្លារអាមេរិក ប្រមូលផ្តុំតួសម្តែងល្បីៗដោយមានការចូលរួមពី Harshvardhan Rane និង Sadia Khateeb ក្នុងតួឯក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ