ពិធីបុណ្យបាញ់កាំជ្រួចអន្តរជាតិដាណាំងឆ្នាំ ២០២៥ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ១២ ខែកក្កដា

(VOVWORLD) - សម្ព័ន្ធក្រុមហ៊ុន Sun Group នឹងសម្របសម្រួលជាមួយអាជ្ញាធរទីក្រុង Da Nang ដើម្បីរៀបចំពិធីបុណ្យបាញ់កាំជ្រួចអន្តរជាតិដាណាំង (DIFF ២០២៥) ចាប់ពីថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៥ ដោយមានប្រធានបទ "Da Nang - យុគសម័យថ្មី" (Danang - The New Rising Era)។ 
ពិធីបុណ្យបាញ់កាំជ្រួចអន្តរជាតិដាណាំងឆ្នាំ ២០២៥ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣១  ខែឧសភា ដល់ថ្ងៃទី ១២ ខែកក្កដា - ảnh 1ទិដ្ឋភាពនៃពិធីប្រកាសព័ត៌មាន (រូបថត៖  TTXVN)

DIFF ២០២៥ នឹងក្លាយជាពិធីបុណ្យបាញ់កាំជ្រួចវែងបំផុត និងធំជាងគេក្នុងចំណោមពិធីបុណ្យបាញ់កាំជ្រួចអន្តរជាតិដាណាំង ដែលមានការបាញ់កាំជ្រួចរយៈពេល ៦ យប់ និងមានការចូលរួមពីក្រុមចំនួន ១០ មកពី៖ ហ្វាំងឡង់ ចក្រភពអង់គ្លេស ព័រទុយហ្គាល់ ប៉ូឡូញ កូរ៉េខាងត្បូង អ៊ីតាលី កាណាដា ចិន និងវៀតណាម (២ក្រុម)។ ក្នុងសន្និសីទសារព័ត៌មានអំពីព្រឹត្តិការណ៍នាព្រឹកថ្ងៃទី៨ មករា នៅទីក្រុង Da Nang លោកស្រី Nguyen Thi Anh Thi អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា៖ “ក្នុងនាមជាអ្នករៀបចំ DIFF គណៈកម្មាធិការប្រជាជនទីក្រុង Da Nang នឹងដឹកនាំមន្ទីរវប្បធម៌ និងកីឡាធ្វើជាអធិបតី រួមជាមួយនឹងអង្គភាពពាក់ព័ន្ធនៃទីក្រុង ដើម្បីសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធក្រុមហ៊ុន Sun Group និងដៃគូនានា សំដៅនាំយករដូវបាញ់កាំជ្រួច ជូនចំពោះភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ គណៈកម្មា ធិការប្រជាជនទីក្រុង Da Nang នឹងបន្តស្រាវជ្រាវ និងបណ្តាក់ទុនដើម្បីលើកកំពស់ DIFF បន្ថែមទៀត ដើម្បីឱ្យទីក្រុង Da Nang សក្តិសមនឹងទទួលបានងារជា “ទីមកដល់នៃព្រឹត្តិការណ៍និងពិធីបុណ្យឈានមុខគេក្នុងតំបន់អាស៊ី”។

DIFF ២០២៥ សន្យាមិនត្រឹមតែការបង្ហាញការបាញ់កាំជ្រួចដ៏គួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកជូនអ្នកទស្សនានូវបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹងការរួមបញ្ចូលគ្នានៃសិល្បៈ តន្ត្រី កីឡា និងការច្នៃប្រឌិតបច្ចេកវិទ្យា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ