លោកអគ្គលេខាបក្ស៖ កិច្ចការផ្លាស់ប្តូរថ្មីលើគ្រប់ជ្រុងជ្រោយអំពីការគ្រប់គ្រងសេដ្ឋកិច្ចត្រូវអនុវត្តន៍ជាបន្ទាន់

(VOVWORLD) - សន្និសីទបូកសរុបការងារឆ្នាំ ២០២៤ និងដាក់ពង្រាយភារកិច្ចឆ្នាំ២០២៥ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន បានប្រាព្ធធ្វើឡើងនៅព្រឹកថ្ងៃទី ៨ មករា តាមទម្រង់អនឡាញនៅទីស្នាក់ការរដ្ឋាភិបាល ដែលតភ្ជាប់បណ្តាញជាមួយសាលប្រជុំរបស់ខេត្ត ក្រុងចំណុះមជ្ឈិមទាំង ៦៣។
លោកអគ្គលេខាបក្ស៖ កិច្ចការផ្លាស់ប្តូរថ្មីលើគ្រប់ជ្រុងជ្រោយអំពីការគ្រប់គ្រងសេដ្ឋកិច្ចត្រូវអនុវត្តន៍ជាបន្ទាន់ - ảnh 1អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថត៖ VOV)

អញ្ជើញចូលរួមអង្គប្រជុំនៅទីស្នាក់ការរដ្ឋាភិបាលមានអគ្គលេខាបក្ស លោកតូ ឡឹម ប្រធានរដ្ឋ លោក លឿង គឿង នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញនិងប្រធានរដ្ឋសភា លោកត្រឹន ថាញ់ មិន។  

ថ្លែងមតិនៅឯកិច្ចប្រជុំ   អគ្គលេខាបក្ស លោក តូ ឡឹមបានមានប្រសាសន៍ថា ទន្ទឹមជាមួយនឹងការស្តារឡើងវិញជាវិជ្ជមាននៃសេដ្ឋកិច្ច ជាមួយនឹងកំណើនខ្ពស់; ក្នុងឆ្នាំកន្លងមក ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព; សមតុល្យសំខាន់ៗនៃសេដ្ឋកិច្ចត្រូវបានធានាយ៉ាងរឹងមាំ។ សន្តិសុខសង្គមត្រូវបានកែលំអរគួរឲ្យកត់សម្គាល់ ហើយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង។ នយោបាយនិងសង្គមមានស្ថេរភាព; ការពារជាតិនិងសន្តិសុខត្រូវបានពង្រឹង បង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិត្រូវបានលើកកម្ពស់ ពង្រឹងនិងពង្រីកឋានៈនិងកិត្យានុភាពរបស់ប្រទេសនៅលើឆាកអន្តរជាតិ។ លោកអគ្គលេខាបក្សបានមានប្រសាសន៍ថា៖ “ចាំបាច់ត្រូវមានការឯកភាពក្នុងការយល់ដឹងនិងសកម្មភាពលើភាពចាំបាច់ សម្រាប់បន្តអនុវត្តកិច្ចការផ្លាស់ប្តូរថ្មីអំពីសេដ្ឋកិច្ច។ វៀតណាមបានធ្វើការបូកសរុបរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី ហើយបានឯកភាពថា ចាំបាច់ត្រូវមានការច្នៃប្រឌិតយ៉ាងខ្លាំងក្លា  និងគ្រប់ជ្រុងជ្រោយថែមទៀតក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ដើម្បីវៀតណាមឈានចូលយុគសម័យរុងរឿង សម្បូរសប្បាយ និងអភិវឌ្ឍន៍។ អាទិភាពកំពូលគឺការសម្រួលការរៀបចំប្រព័ន្ធនយោបាយ។  ទន្ទឹមនឹងនោះ ចាំបាច់ត្រូវបង្កើនគំនិតផ្តួចផ្តើម ការច្នៃប្រឌិត ភាពជឿជាក់លើខ្លួនឯង និង  គណនេយ្យភាពរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអ្នកដឹកនាំ”។

លោកអគ្គលេខាបក្សបានស្នើឱ្យបន្តផ្តោតការយកចិត្តទុកដាក់ លើការអភិវឌ្ឍវប្បធម៌ សង្គម ព្រមទាំងកសាងមនុស្សវៀតណាមប្រកបដោយគុណភាពនិងមានសមត្ថភាពគ្រប់គ្រាន់ សំដៅបំពេញតម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព ទន្ទឹមនឹងនោះធានាសន្តិសុខសង្គម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ