ភរិយាលោកអគ្គលេខាបក្សអញ្ជើញជួបសំណេះសំណាលដើមឆ្នាំថ្មី ជាមួយក្រុមស្ត្រីសហគមន៍អាស៊ាននៅទីក្រុងហាណូយ

(VOVWORLD) - នាព្រឹកថ្ងៃទី ៨ មករា នៅទីក្រុងហាណូយ ក្រុមស្ត្រីសហគមន៍អាស៊ាននៅទីក្រុងហាណូយ (AWCH) បានរៀបចំពិធីជួបសំណេះសំណាលដើមឆ្នាំថ្មី ឆ្នាំ ២០២៥។

ភរិយាលោកអគ្គលេខាបក្សអញ្ជើញជួបសំណេះសំណាលដើមឆ្នាំថ្មី ជាមួយក្រុមស្ត្រីសហគមន៍អាស៊ាននៅទីក្រុងហាណូយ - ảnh 1លោកស្រី Ngo Phuong Ly ភរិយាលោកអគ្គលេខាបក្ស តូ ឡឹមជាមួយភរិយា  កម្មាភិបាលស្ត្រីនៃក្រសួងការបរទេសវៀតណាម និងតំណាងបណ្តាប្រទេសអាស៊ានប្រចាំទីក្រុងហាណូយ (រូបថត៖ Pham Kien/TTXVN)

អញ្ជើញចូលរួមក្នុងពិធីនេះ មានលោកស្រី  Ngo Phuong Ly ភរិយាអគ្គលេខាបក្សលោក To Lam; លោកស្រី Vu Thi Bich Ngoc ភរិយាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son ដែលជាប្រធានកិត្តិយសក្រុមស្ត្រីសហគមន៍អាស៊ាននៅទីក្រុងហាណូយ; លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស។ អញ្ជើញចូលរួមមានឯកអគ្គរដ្ឋទូតស្ត្រី ភរិយាឯកអគ្គរដ្ឋទូត ថ្នាក់ដឹកនាំ និងមន្ត្រីជាស្ត្រីនៃស្ថានទូតនៃប្រទេសអាស៊ាន និងប្រទេសដៃគូមួយចំនួននៅទីក្រុងហាណូយ និងភរិយាថ្នាក់ដឹកនាំក្រសួងការបរទេសផងដែរ។

អញ្ជើញថ្លែងមតិអបអរពិធីនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេស Le Thi Thu Hang បានឲ្យដឹងថា នាពេលថ្មីៗនេះ AWCH បានរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ជាច្រើន។ លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang ជឿជាក់ថា ជាមួយនឹងសកម្មភាពជាក់ស្តែង AWCH នឹងបន្តមិនត្រឹមតែរួមចំណែកលើកកំពស់តួនាទី និងការចូលរួមចំណែករបស់ស្ត្រីក្នុងសង្គម ផ្សព្វផ្សាយតម្លៃសហគមន៍ល្អប៉ុណ្ណោះទេ ថែមទាំងរួមចំណែកខិតខំប្រឹងប្រែងក្នុងការពង្រឹងនិងពង្រីកចំណង់សាមគ្គីភាពក្នុងអាស៊ាន និងការអភិវឌ្ឍប្រកបដោយវិបុលភាពរបស់សហគមន៍អាស៊ាន។

ក្នុងពិធីនោះ លោកស្រី  Ngo Phuong Ly ភរិយាលោកអគ្គលេខាបក្ស តូ ឡឹម បានមានប្រសាសន៍ថា ឆ្នាំនេះ វៀតណាមមានពិធីធំៗជាច្រើន រួមទាំងខួបលើកទី ២០ ដែលវៀតណាមចូលជាសមាជិកអាស៊ាន; បានបញ្ជាក់ថា លោកស្រីត្រៀមខ្លួនជានិច្ចក្នុងការគាំទ្រ និងអមដំណើរសមាជិកក្រុម AWCH ដើម្បីបង្កើតជាស្ពានមិត្តភាព និងសាមគ្គីភាពក្នុងតំបន់សម្រាប់ការអភិវឌ្ឍជាមួយគ្នា៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ