ភាពតានតឹងកើនឡើងរវាងឥណ្ឌានិងប៉ាគីស្ថាន បន្ទាប់ពីការវាយប្រហារភេរវកម្មនៅតំបន់កាស្មៀរ

(VOVWORLD) - ប្រទេសឥណ្ឌានិងប៉ាគីស្ថានកាលពីថ្ងៃទី ២៤ មេសា បានប្រកាសវិធានការសងសឹកគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មដែលបណ្តាលឲ្យភ្ញៀវទេសចរ ២៦ នាក់ត្រូវស្លាប់ នៅទីក្រុង Pahalgam ទឹកដីសហព័ន្ធ Jammu និង Kashmir របស់ឥណ្ឌា កាលពីថ្ងៃទី ២១ ខែមេសា។

នៅក្នុងសេចក្តីជូនដំណឹងមួយនៅរសៀលថ្ងៃទី២៤ ខែមេសា ក្រសួងការបរទេសឥណ្ឌាបាននិយាយថា ទិដ្ឋាការដែលមានសុពលភាពដែលមានស្រាប់ទាំងអស់ដែលចេញដោយឥណ្ឌាដល់ពលរដ្ឋប៉ាគីស្ថាន នឹងត្រូវដកហូតវិញ ចាប់ពីថ្ងៃទី ២៧ ខែមេសា ហើយទិដ្ឋាការពេទ្យដែលផ្តល់ឲ្យពលរដ្ឋប៉ាគីស្ថាននឹងមានសុពលភាពត្រឹមថ្ងៃទី ២៩ ខែមេសា។ ទន្ទឹមនឹងនេះ ពលរដ្ឋឥណ្ឌាត្រូវបានណែនាំឲ្យជៀសវាងការធ្វើដំណើរទៅកាន់ប៉ាគីស្ថាន។ អ្នកដែលបច្ចុប្បន្ននៅប៉ាគីស្ថានត្រូវបានណែនាំឲ្យវិលត្រឡប់មកឥណ្ឌាវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

រីឯខ្លួនវិញ រដ្ឋាភិបាលប៉ាគីស្ថានបានព្រមានថា កាយវិការណាមួយរបស់ឥណ្ឌាក្នុងការបង្វែរដែនទឹកស្របច្បាប់របស់ប៉ាគីស្ថាននៅលើទន្លេ Indus នឹងត្រូវបាន "ចាត់ទុកថាជាទង្វើនៃសង្រ្គាម"។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីប្រទេសឥណ្ឌាកាលពីថ្ងៃទី ២៣ ខែមេសាបានប្រកាសពីការផ្អាកជាបន្ទាន់នៃសន្ធិសញ្ញាទឹក Indus ដែលបានចូលជាធរមានក្នុងរយៈពេលប្រាំមួយទសវត្សរ៍កន្លងមកនេះ។ ប៉ាគីស្ថានក៏បានប្រកាសបិទជាបន្ទាន់នូវច្រកព្រំដែន Wagah ដែលតភ្ជាប់ជាមួយរដ្ឋ Punjab របស់ឥណ្ឌា។ ជាពិសេស ដែនអាកាសប៉ាគីស្ថាននឹងត្រូវបិទភ្លាមៗ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដែលគ្រប់គ្រងដោយឥណ្ឌា ឬប្រតិបត្តិការទាំងអស់។ រាល់ពាណិជ្ជកម្មជាមួយឥណ្ឌា រួមទាំងទៅនិងមកពីប្រទេសទីបីតាមរយៈប៉ាគីស្ថាន ត្រូវបានផ្អាកភ្លាមៗ៕   

ប្រតិកម្មទៅវិញ

ផ្សេងៗ