មជ្ឈិមបូព៌ា៖ ហ្វាតា និងហាម៉ាស យល់ព្រមបង្កើតគណៈកម្មាធិការ ប្រតិបត្តិតំបន់ហ្គាហ្សា
(VOVWORLD) - ចលនាហ្វាតា និងចលនាហាម៉ាស បានចុះហត្ថលេខាលើឯកសារមួយដែលយល់ ព្រមបង្កើតគណៈកម្មាធិការដើម្បីប្រតិបត្តិរួមគ្នានៅតំបន់ហ្គាហ្សា បន្ទាប់ពីជម្លោះបានបញ្ចប់ ។ ផែនការនេះត្រូវបានអនុម័តដោយប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ។
កាសែត The Times of Israel នៅថ្ងៃទី ៣ ខែធ្នូបានដកស្រង់ពីប្រភពព័ន្ធមាន ដែលចូលរួមនឹងការចរចាបានរាយការណ៍ថា ឯកសារនេះមាន ៦ ផ្នែក ក្នុងនោះផ្នែកទីមួយ សង្កត់ធ្ងន់លើការរក្សាការបង្រួបបង្រួមនៃទឹកដីប៉ាឡេស្ទីនស្របតាមព្រំដែនមុនឆ្នាំ ១៩៦៧ ។ ផ្នែកនៅសល់វិញបានលើកឡើងអំពី គណៈកម្មាធិការនឹងធ្វើការបង្រួបបង្រួមតំបន់ West Bank និងតំបន់ហ្គាហ្សា ក្រោមអង្គភាពនយោបាយមួយ។
សមាជិកនៃកងពលតូច Izz ad-Din al-Qassam ជាសាខានៃចលនាហាម៉ាសនៅទីក្រុង Khan Yunis តំបន់ហ្គាហ្សា ។ រូបថត៖ Anadolu Agency/TTXVN |
គណៈកម្មាធិការគ្រប់គ្រងតំបន់ហ្គាហ្សានឹងមាន បុគ្គលមិនចូលបក្សសម្ព័ន្ធចំនួន ១០ ទៅ ១៥ នាក់ដែលមានសិទ្ធិអំណាចលើបញ្ហាទាក់ទងនឹងសេដ្ឋកិច្ច ការអប់រំ សុខភាព ជំនួយមនុស្សធម៌ និងការកសាងឡើងវិញ។ គណៈកម្មាធិការនេះនឹងចាប់ផ្តើមការងារ របស់ខ្លួនតែ បន្ទាប់ពីច្រកព្រំដែនចូលទៅក្នុងតំបន់ហ្គាហ្សាបើកដំណើរការឡើងវិញដូចខែតុលាឆ្នាំ ២០២៣ ហើយច្រកទ្វារ រ៉ាហ្វារវាងតំបន់ហ្គាហ្សា និងអេហ្ស៊ីបត្រូវបានបើកឡើងវិញ ស្របតាមកិច្ចព្រមព្រៀងក្នុងឆ្នាំ ២០០៥ ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលប៉ាឡេស្ទីន អេហ្ស៊ីប និង ការត្រួតពិនិត្យរបស់សហភាពអឺរ៉ុប (EU)៕