រីកសាយភាយតម្លៃសតិអារម្មណ៍របស់នាយឧត្តមសេនីយ Vo Nguyen Giap
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ១១៤ នៃថ្ងៃកំណើតរបស់នាយឧត្តមសេនីយ៍លោក Vo Nguyen Giap (២៥ សីហា ១៩១១- ២៥ សីហា ២០២៥) នាព្រឹកថ្ងៃទី ១៧ ខែមីនា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅសិក្ខាសាលាវិទ្យាសាស្ត្រជាតិដោយប្រធានបទ "នាយឧត្តមសេនីយ Vo Nguyen Giap - ជីវិតនិងសតិអារម្មណ៍”។
ទិដ្ឋភាពនៃសិក្ខាសាលា។ រូបថត៖ Thu Hoai/VNA |
នៅក្នុងសិក្ខាសាលា បទបង្ហាញរបស់អ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវជាង ១០០ នាក់មកពីវិទ្យាស្ថាន និងសាលារៀន ទូទាំងប្រទេសបានបញ្ជាក់ពីដំណាក់កាលសំខាន់ៗក្នុងជីវិតបដិវត្តន៍របស់នាយឧត្តមសេនីយ៍ ពីគ្រូបង្រៀន និងអ្នកសារព័ត៌មាន រហូតដល់ជាថ្នាក់ដឹកនាំយោធា ឧត្តមសេនីយដែលមានទេពកោសល្យ និងជាយុទ្ធជនបដិវត្តន៍ដ៏ស្មោះត្រង់ម្នាក់។ តាមនោះ អ្នកស្រាវជ្រាវបានវិភាគយ៉ាងស៊ីជម្រៅអំពីតួនាទី មុខតំណែង និងឥទ្ធិពលពិសេសរបស់លោកក្នុងដំណាក់កាលសំខាន់ៗនៃប្រវត្តិសាស្ត្រវៀតណាមសម័យទំនើប ជាពិសេសជ័យជំនះ Dien Bien Phu ក្នុងឆ្នាំ ១៩៥៤ និងយុទ្ធនាការហូជីមិញឆ្នាំ ១៩៧៥ ដែលជាជ័យជំនះយ៉ាងសំខាន់ក្នុងបុព្វហេតុរំដោះជាតិ និងបង្រួបបង្រួមប្រទេសជាតិ។
សាស្ត្រាចារ្យរង បណ្ឌិត Luu Van Quyet នាយករងនៃមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ - សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ ថ្លែងសុន្ទរកថាបើកសិក្ខាសាលានេះ។ រូបថត៖ Thu Hoai/VNA |
អំពីសតិអារម្មណ៍របស់ឧត្តមសេនីយ Vo Nguyen Giap បទបង្ហាញក៏បានបញ្ជាក់ពីទ្រឹស្តី ជម្រៅជាក់ស្តែងក្នុងសតិអារម្មណ៍យោធាយុទ្ធសាស្ត្រ សិល្បៈនៃបញ្ជា។ គណៈប្រតិភូបានសង្កត់ធ្ងន់ថា នាយឧត្តមសេនីយ Vo Nguyen Giap គឺជាតំណាងរស់រានមានជីវិតនៃផូរផង់គ្រីស្តាល់នៃគុណភាពប្រពៃណី និងស្មារតីទំនើប រវាងប្ញទ្ធានុវត្តន៍យោធា និងបញ្ញាវប្បធម៍។ លោកនាយឧត្តមសេនីយ គឺជាសក្ខីភាពដ៏គួរឲ្យជឿជាក់មួយ អំពីអំណាចរបស់មនុស្ស នៅពេលដែលភាពវៃឆ្លាត ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនៃកម្លាំងពលំរបស់មនុស្ស នៅពេលដែលសីលធម៌បដិវត្តន៍ ដើរទន្ទឹមគ្នាជាមួយនឹងសកម្មភាពជាក់ស្តែង ម៉ឺងម៉ាត់ ដើម្បីប្រជាជន ដើម្បីមាតុភូមិ៕