រដ្ឋមន្ត្រីការបរទេសអាមេរិក និងរុស្ស៊ីពិភាក្សាអំពីជំហានបន្ទាប់សម្រាប់បញ្ហាអ៊ុយក្រែន

(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Tammy Bruce បាននិយាយថា រដ្ឋមន្រ្តីការបរទេសទាំងពីរ "បានឯកភាពបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារបណ្តាញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី"។ 
រដ្ឋមន្ត្រីការបរទេសអាមេរិក និងរុស្ស៊ីពិភាក្សាអំពីជំហានបន្ទាប់សម្រាប់បញ្ហាអ៊ុយក្រែន - ảnh 1រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio សន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov។ (រូបថត៖ TTXVN)

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី ១៥ ខែមីនា ដើម្បីពិភាក្សាអំពីដំណាក់កាលបន្ទាប់ក្នុងការចរចាសំដៅបញ្ឈប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Tammy Bruce បាននិយាយថា រដ្ឋមន្រ្តីការបរទេសទាំងពីរ "បានឯកភាពបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារបណ្តាញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី"។ សេចក្តីជូនដំណឹងមិនផ្តល់ព័ត៌មានលម្អិតអំពីពេលវេលាចាប់ផ្ដើមជុំបន្ទាប់នៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលអារ៉ាប៊ីសាអូឌីតធ្វើជាម្ចាស់ផ្ទះនោះទេ។

យោងតាមសេចក្តីជូនដំណឹង លោករដ្ឋមន្ត្រីការបរទេស Rubio ក៏បានធ្វើបច្ចុប្បន្នភាពដល់លោករដ្ឋមន្ត្រីការបរទេស Lavrov អំពីប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ា ដែលកងទ័ពអាមេរិកបានធ្វើការវាយប្រហារកាលពីថ្ងៃទី ១៥ ខែមីនា តម្រង់ទៅលើគោលដៅនៃក្រុមប្រដាប់អាវុធ Houthi នៅយេម៉ែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ