រដ្ឋមន្ត្រីក្រសួងការពារប្រទេសអង់គ្លេសទៅដំណើទស្សនកិច្ចដោយចៃដន្យនៅអ៊ីរ៉ាក់


រដ្ឋមន្ត្រីក្រសួងការពារប្រទេសអង់គ្លេសទៅដំណើទស្សនកិច្ចដោយចៃដន្យនៅអ៊ីរ៉ាក់ - ảnh 1
រដ្ឋមន្ត្រីក្រសួងការពារប្រទេសអង់គ្លេសទៅដំណើទស្សនកិច្ចដោយចៃដន្យនៅអ៊ីរ៉ាក់ (Image: VNA)

(VOVworld) – ក្នុងដំណើរទស្សនកិច្ចនៅអ៊ីរ៉ាក់ នាថ្ងៃទី ៥ វិច្ឆិកា រដ្ឋមន្ត្រីក្រសួង ការពារប្រទេសអង់គ្លេស លោក Michael Fallon បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រី
អ៊ីរ៉ាក់ លោក Haidar al-Abadi អំពីការប្រយុទ្ធប្រឆាំងនឹងកំលាំង “រដ្ឋឥស្លាមស្វ័យ
ប្រកាស” (IS)។ លោក al-Abadi បានសន្យាថា៖ បណ្ដាកងកំលាំងនៃប្រទេសនេះនឹង
រំដោះតំបន់នានាដែល IS កំពុងទន្ទ្រានកាន់កាប់នៅអ៊ីរ៉ាក់។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ក៏
បាន សង្កត់ធ្ងន់ទៅលើការខំប្រឹងប្រែងសំដៅបង្កើនការចូលរួមនិងសហការរបស់
បណ្ដាកុល សម្ព័ន្ធនៅប្រទេសនេះក្នុងការប្រយុទ្ធប្រឆាំង IS ។ រីឯខ្លួនវិញ រដ្ឋមន្ត្រី
Fallon បានអះអាងជាថ្មីម្តងទៀតនូវកិច្ចសន្យាផ្តល់ជំនួយខាងអាវុធនិងការហ្វឹក
ហាត់សំរាប់ អ៊ីរ៉ាក់ក្នុងការប្រយុទ្ធនឹងភេវរកម្ម។ លោក Fallon ក៏បានឲ្យដឹងថែម
ទៀតថា៖ អង់គ្លេសនឹងបញ្ជូនទីប្រឹក្សាយោធាទៅកាន់អ៊ីរ៉ាក់ដើម្បីហ្វឹកហាត់ដល់
កងកំលាំងនៃប្រទេសនេះ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ