រដ្ឋសភាបានពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់សហគ្រាស

(VOVWORLD) - បន្តកម្មវិធីការងារនៃសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៥ នាព្រឹកថ្ងៃទី២០ ឧសភា នៅទីក្រុងហាណូយ រដ្ឋសភាបានពិភាក្សានៅសាលប្រជុំលើសេចក្តីព្រាងច្បាប់ វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីសហគ្រាស។

នៅព្រឹកថ្ងៃទី២០ ឧសភានេះ រដ្ឋមន្ត្រីក្រសួងនគរបាលដែលមានការអនុញ្ញាតពីនាយករដ្ឋមន្ត្រីបានបង្ហាញសេចក្តីព្រាងក្រមច្បាប់ព្រហ្មទណ្ឌ; ប្រធានអយ្យការប្រជាជនកំពូល បានបង្ហាញសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃក្រមច្បាប់ព្រហ្មទណ្ឌ។ ទេសាភិបាលធនាគាររដ្ឋ ដែលត្រូវបានអនុញ្ញាតដោយនាយករដ្ឋមន្ត្រី បានបង្ហាញសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីគ្រឹះស្ថានឥណទាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ