រដ្ឋសភាស៊ីរីត្រូវផ្អាកប្រតិបត្តិការក្នុងកំឡុងពេលផ្ទេរអំណាច
(VOVWORLD) - នាថ្ងៃទី១២ ខែធ្នូ អ្នកនាំពាក្យរដ្ឋាភិបាលអន្តរកាលស៊ីរី លោក Obaida Arnaout បានឲ្យដឹងថា សកម្មភាពរបស់រដ្ឋសភា និងការអនុវត្តបទប្បញ្ញត្តិតាម រដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ នឹងត្រូវផ្អាកក្នុងអំឡុងពេលផ្ទេរអំណាចបីខែ។
ព័ត៌មាននេះត្រូវបានចេញផ្សាយក្នុងបរិបទដែលស៊ីរីឈានចូលដល់ដំណាក់កាលផ្ទេរអំណាច បន្ទាប់ពីក្រុមប្រឆាំងបានប្រកាសគ្រប់គ្រងប្រទេសមជ្ឈិមបូព៌ា នេះ និងបន្ទាប់ពីការដួលរលំនៃរបបរបស់ប្រធានាធិបតី លោក Bashar al-Assad ។
ប្រជាជនស៊ីរី វិលត្រឡប់ទៅស្រុកកំណើតវិញតាមច្រកព្រំដែន Cilvegozu ក្នុងក្រុង Reyhanli ខេត្ត Hatay ប្រទេស Türkiye។ រូបថត៖ THX/TTXVN |
ទន្ទឹមនឹងនោះ គណៈកម្មាធិការយុត្តិធម៌ និងសិទ្ធិមនុស្សក៏នឹងត្រូវបង្កើតឡើងផងដែរ ដើម្បីពិនិត្យរដ្ឋធម្មនុញ្ញ ហើយបន្ទាប់មកស្នើវិសោធនកម្ម។ រដ្ឋ ធម្មនុញ្ញបច្ចុប្បន្នរបស់ស៊ីរីដែលចូលជាធរមានចាប់ពីឆ្នាំ ២០១២ មិនបានបញ្ជាក់ថាសាសនាអ៊ីស្លាមជាសាសនារបស់រដ្ឋទេ។
យោងតាមលោក Arnaout កិច្ចប្រជុំស្តីពីការផ្ទេរអំណាចនឹងធ្វើឡើងនៅ ថ្ងៃទី ១៧ ខែធ្នូរវាងរដ្ឋមន្ត្រីនៃ រដ្ឋាភិបាល Assad និងសមាជិកសំខាន់ៗនៃ រដ្ឋាភិបាលអន្តរកាលនៃកងកម្លាំងប្រឆាំង។ ពេលមុននោះ កាលពីថ្ងៃទី១០ ខែធ្នូ គណបក្សប្រឆាំងបានតែងតាំងលោក Mohammed al-Bashir ជានាយករដ្ឋ មន្ត្រីបណ្តោះអាសន្ន រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥៕