រុស្ស៊ីចាប់ផ្តើមបង្កើតក្រុមចរចាជាមួយអាមេរិក លើបញ្ហា​អ៊ុយក្រែន

(VOVWORLD) - កាលពីថ្ងៃទី ១៣ ខែកុម្ភៈ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា រុស្ស៊ីបានចាប់ផ្តើមបង្កើតក្រុមចរចាជាមួយអាមេរិក ដើម្បីពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន។ 

កាយវិការនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី ១២ ខែកុម្ភៈ ដើម្បីពិភាក្សាអំពីការបញ្ឈប់ជម្លោះនៅអ៊ុយក្រែន ទំនាក់ទំនងទ្វេភាគី និងប្រធានបទមួយចំនួនទៀត ដោយយល់ព្រមបន្តទំនាក់ទំនងនិងរៀបចំកិច្ចប្រជុំទល់មុខគ្នាមួយ។ បើទោះបីមិនទាន់ប្រកាសសមាជិកនៃក្រុមចរចានៅឡើយ លោក Peskov បានសង្កត់ធ្ងន់ថា ទោះបីជាពេលវេលាសម្រាប់ជំនួបដោយផ្ទាល់រវាងមេដឹកនាំទាំងពីរមិនទាន់ត្រូវបានកំណត់ក៏ដោយ ប៉ុន្តែភាគីទាំងពីរបានឯកភាពថា អាចសម្រេចបានដំណោះស្រាយមួយតាមរយៈការចរចា។ ទោះជាយ៉ាងណាក៏ដោយ វានៅតែឆាប់ពេកដើម្បីនិយាយអំពីការចូលរួមរបស់បណ្តាប្រទេសអឺរ៉ុបក្នុងការចរចា។

រុស្ស៊ីចាប់ផ្តើមបង្កើតក្រុមចរចាជាមួយអាមេរិក លើបញ្ហា​អ៊ុយក្រែន - ảnh 1ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ រូបថត៖ រ៉យទ័រ

នាថ្ងៃដដែល ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា អ៊ុយក្រែននឹងចូលរួមក្នុងការចរចាសន្តិភាពជាមួយរុស្ស៊ី។ ជាមួយគ្នានេះ មេដឹកនាំអឺរ៉ុបនាថ្ងៃទី ១៣ កុម្ភៈ ក៏បានឡើងសំឡេង ដោយទាមទារការធានាឲ្យ អ៊ុយក្រែន និងអឺរ៉ុបបានចូលរួមក្នុងរាល់ការចរចាសន្តិភាពជាមួយរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ