រុស្ស៊ីធ្វើសមយុទ្ធទ្រងទ្រាយធំដើម្បីការពារសន្និសិទជាន់ខ្ពស់APEC

រុស្ស៊ីធ្វើសមយុទ្ធទ្រងទ្រាយធំដើម្បីការពារសន្និសិទជាន់ខ្ពស់APEC - ảnh 1
រុស្ស៊ីធ្វើសមយុទ្ធទ្រងទ្រាយធំដើម្បីការពារសន្និសិទជាន់
ខ្ពស់APEC(រូបថតៈInternet)

(VOVworld)-នាថ្ងៃទី ៤មិថុនារុស្ស៊ីចាប់ផ្តើមការធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅតំបន់
Primorye ជាផ្នែក១ក្នុងការងារត្រៀមរៀបចំសន្តិសុខឲ្យសន្និសិទជាន់ខ្ពស់ វេទិកា សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC) ដែលប្រព្រឹត្តទៅនៅទីក្រុង
Vladivostok នាខែកញ្ញាខាងមុខ។ ប្រព័ន្ធមធ្យោបាយ និងកងកម្លាំងរបស់បណ្តា
ស្ថាប័នក្នុងតំបន់ Primorye ត្រូវបានប្រមូលផ្តុំ ចូលរួមការធ្វើសមយុទ្ធសំដៅទប់
ស្កាត់ រាល់អំពើភេរវកម្មដែលជះឥទ្ធិពលដល់សន្និសិទជាន់ខ្ពស់ APEC ដែលបាន រៀបចំឡើងនៅប្រទេសរុស្ស៊ីជាលើកដំបូង។ តាមប្រភពព័ត៌មាននៃស្ថាប័ន សន្តិ
សុខរុស្ស៊ីថា នៅតំបន់មួយចំនួន របស់ Primorye អាចអនុវត្តរាល់វិធានការ កាត់ បន្ថយយាន្តជំនិះធ្វើដំណើរទៅវិញទៅមក និងពិនិត្យលិខិតសំគាល់ខ្លួន ទន្ទឹមនឹង
នោះសំណូមពរប្រជាជនក្នុងតំបន់ជួយបណ្តាស្ថាប័នការពារច្បាប់ ក្នុងរយៈពេល សន្និសិទប្រព្រឹត្តទៅ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ